ការលក់ Redmi Note 12 Series បានបំបែកកំណត់ត្រាជាមួយទឹកប្រាក់ 37 លានដុល្លារត្រឹមតែ 1 សប្តាហ៍ប៉ុណ្ណោះ

ក្រុមហ៊ុន Xiaomi នៅក្នុងប្រទេសឥណ្ឌា ទើបតែបំបែកនូវកំណត់ត្រាថ្មីជាមួយនឹងវត្តមានរបស់ស្មាតហ្វូន Redmi Note 12 5G series ដែលមានការលក់កើនឡើងខ្លាំងមែនទែន។ ស្មាតហ្វូននេះទើបតែចេញលក់នៅថ្ងៃទី 11 ខែមករានេះ នៅវេលាម៉ោង 12 ថ្ងៃត្រង់ជាមួយនឹងតម្លៃ INR 300 crore នៅលើគ្រប់ Platform ទាំងអស់ត្រឹមតែ 1 សប្តាហ៍ប៉ុណ្ណោះបានបំបែកនូវកំណត់ត្រាថ្មីសម្រាប់ក្រុមហ៊ុននេះ។ 

នៅក្នុងជោគជ័យនេះ លោក Anuj Sharma ដែលជាប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន Xiaomi នៅក្នុងប្រទេសឥណ្ឌានិយាយថា “វត្តមានរបស់ស្មាតហ្វូន Redmi Note 12 series នេះពិតជាសំខាន់ខ្លាំងណាស់សម្រាប់យើងដោយសារតែយើងមានរយៈពេល 8 ឆ្នាំហើយជាមួយនឹងភាពជោគជ័យជាមួយនឹងវត្តមានរបស់ស្មាតហ្វូន Redmi Note series នៅក្នុងប្រទេសឥណ្ឌា។ នេះគឺជាស្មាតហ្វូន  #SuperNote series ដ៏អស្ចារ្យរបស់យើង។”

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាក់ស្តែង នៅក្នុងទិន្នន័យនេះ បានបង្ហាញថា ស្មាតហ្វូន Redmi Note 12 Series គឺមានការស្វែងរកដល់ទៅ 8 លានដង។ បើមើលទៅលើស្មាតហ្វូន Redmi Note 12 Pro 5G ក៏មានការអាប់ដេតច្រើនពិសេសទៅលើកាមេរ៉ាទំហំ 200MP។ ស្មាតហ្វូននេះក៏មានភ្ជាប់ជាមួយនឹង ALD (atomic layer deposition) ultra-low reflection និងបច្ចេកវិទ្យា 120W Hypercharge ដែលសាកថ្មស្មាតហ្វូនពេញនៅក្នុងពេលត្រឹមតែ 19 នាទីប៉ុណ្ណោះ។

 

ព័ត៌មានពាណិជ្ជកម្ម