no-alternative title

អ្នកគាំទ្រ Huawei កំពុងតែពិភាក្សាគ្នាអំពីបន្ទះឈីបថ្មីដោយអ្នកខ្លះថា Kirin 9 Gen 1 ខណៈអ្នកខ្លះទៀតថា 9KV1

នៅពេលនេះ បន្ទះឈីប Kirin ជាថ្មីម្តងទៀត បានស្ថិតនៅក្នុងកិច្ចពិភាក្សានៅក្នុងចំណោមអ្នកប្រើប្រាស់ស្មាតហ្វូន Huawei ជាច្រើន និងសមាគមន៍ជាច្រើននៅលើអ៊ីនធឺណិត ហើយថ្មីៗនេះ អ្នកគាំទ្រជាច្រើនក៏បញ្ជាក់អំពីឈ្មោះនៃបន្ទះឈីបថ្មី  flagship Kirin នេះផងដែរ។ អ្នកទម្លាយម្នាក់នៅលើ Weibo បានបង្ហោះថា បន្ទះឈីប Huawei Kirin flagship នេះនឹងមិនមានឈ្មោះហៅថា Kirin 9 series នោះទេដូចជា 9000 ប្រសិនបើវាពិតជាមានវត្តមាននៅលើទីផ្សារពិតមែន។ 

អ្នកទម្លាយរូបនេះ បានបញ្ជាក់ថា បន្ទះឈីបនេះ អាចនឹងមានឈ្មោះហៅថា Kirin K9 Gen 1 នេះ ដែលឈីបនេះ គឺមានការជម្រុញពីឈ្មោះ Qualcomm Snapdragon 8 Gen 1។ អ្នកខ្លះទៀត បាននិយាយថា ឈីបអាចនឹងមានឈ្មោះហៅថា  K9V1, k9v2, Kirin 10, Kirin 9999 និងច្រើនទៀត។ វាពិតជារឿងល្អដែលមនុស្សជាច្រើនចាប់ផ្តើមមានការរំភើបជាមួយនឹងរឿងនេះ។ យ៉ាងណាមិញ ក្រុមហ៊ុន Huawei នៅតែបន្តក្នុងការបន្តអភិវឌ្ឍ និងរចនាទៅលើបន្ទះឈីបរបស់ខ្លួនជាពិសេសទៅលើក្រុមហ៊ុនបុត្រសម្ព័ន្ធ HiSilicon ជាដើម។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

នៅក្នុងរូបភាព Screenshot មួយបង្ហាញអំពីបន្ទះឈីប Flagship Kirin Chipset “KC10” ដែលធ្វើតេស្តនៅលើស្មាតហ្វូន Huawei Mate 50 Pro។ បន្ទះឈីបនេះ គឺប្រើប្រាស់នៅក្នុងគោលដៅនៃការតេស្តប៉ុណ្ណោះ ហើយវាក៏មានការទម្លាយថា ក្រុមហ៊ុននេះ នឹងប្រើប្រាស់នូវបន្ទះឈីបនេះសម្រាប់ផ្ទៃក្នុងប៉ុណ្នោះ។ បើមើលទៅលើស្មាតហ្វូន Huawei Mate 50 Pro ក៏ប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 8+ Gen 1។ យ៉ាងណាមិញ មិនមានម៉ូដែលណាមួយរបស់ក្រុមហ៊ុននេះ ដែលប្រើប្រាស់នូវបន្ទះឈីប Kirin KC10 នោះទេ។ 

សូមជំរាបថា ថ្មីៗនេះ ក្រុមហ៊ុន HiSilicon ក៏ត្រូវបានហាមប្រាមពីការព្រីននូវបន្ទះឈីបថ្មីចេញពីក្រុមហ៊ុន TSMC និងក្រុមហ៊ុនផលិតបន្ទះឈីបជាច្រើនទៀតផងដែរ ប៉ុន្តែក្រុមហ៊ុននេះ គឺមិនមានបញ្ហានោះទេ នៅក្នុងការស្រាវជ្រាវទៅលើការឌីស្សាញបន្ទះឈីបថ្មីនោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន