Huawei ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន នៅតែជាក្រុមហ៊ុនធំដ៏សំខាន់មួយនៅក្នុងការអភិវឌ្ឍទៅលើបច្ចេកវិទ្យា 5G ។ ក្រុមហ៊ុននេះ
បានសហការជាមួយនឹងក្រុមហ៊ុន Jiangsu Mobile នៅក្នុងការជ្រើសរើសទៅលើអ្នកសាកល្បងប្រើប្រាស់ទៅលើបច្ចេកវិទ្យា 5G New Calls ។ ក្រុមហ៊ុន Jiangsu Mobile នឹងផ្តល់អោយអ្នកប្រើប្រាស់នូវស្មាតហ្វូន 5G របស់ខ្លួនធ្វើការតេស្តជាមួយនឹងបច្ចេកវិទ្យា 5G New Calls នេះ។ អ្នកប្រើប្រាស់អាចធ្វើការខលបានជាវីដេអូដល់ទៅ 200 នាទី។
បន្ទាប់ពីការតេស្តទៅលើបច្ចេកវិទ្យានេះ អ្នកប្រើប្រាស់ទាំងអស់ អាចចូលរួមផ្តល់នូវមតិយោបល់ ហើយនឹងមានឱកាសឈ្នះរង្វាន់ដល់ទៅ 500 yuan ($74) ថែមទៀតផង។ នៅក្នុងកិច្ចប្រជុំនេះ លោក Ma Liang អនុប្រធានរបស់ផ្នែក Huawei Cloud Core Network Product Line បាននិយាយថា “ក្រុមហ៊ុន Huawei មានមោទនភាពក្នុងការសហការជាមួយនឹងក្រុមហ៊ុន Jiangsu Mobile នៅក្នុងបច្ចេកវិទ្យា និងអាជីវកម្មថ្មី និងបន្តក្នុងការវិនិយោគទៅលើការវិវត្តនៃបណ្តាញនេះ។
ដើម្បីសាកល្បងនូវដំណោះស្រាយថ្មីនេះ ក្រុមហ៊ុន Huawei បានស្នើនូវ “1+3+N” solution framework សម្រាប់ការខលនេះ ដែលផ្អែកនៅលើ Basic network ដែលមានស្រាប់ជាមួយនឹងបទពិសោធន៍ថ្មីនៃការខលកាន់តែច្បាស់ជាងមុន ឆ្លាតជាងមុន និងជិតស្និទ្ធិជាងមុន។” គួរបញ្ជាក់ផងដែរថា កាលពីដើមខែនេះ ក្រុមហ៊ុន Guangdong Mobile បានសហការជាមួយនឹងក្រុមហ៊ុន Huawei ដើម្បីបញ្ចប់នូវបច្ចេកវិទ្យា end-to-end 5G new calls នៅក្នុងប្រទេសចិនផងដែរ៕