no-alternative title

Huawei អាចនឹងប្រកាសចេញនាឡិកាដៃឆ្លាតវៃស៊េរីថ្មីរបស់ខ្លួនក្នុងពេលឆាប់ៗនេះ

បច្ចុប្បន្ន Huawei គឺក្រុមហ៊ុននាឡិកាដៃ Smartwatch ដ៏មានប្រជាប្រិយភាពមួយនៅលើទីផ្សារ ហើយក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សលំដាប់ថ្នាក់ពិភពលោករបស់ចិនមួយនេះមានស្រឡាយ Smartwatch មួយចំនួនដែលកំពុងចរាចរណ៍នៅលើទីផ្សារក្រោមស្លាកយីហោរបស់ខ្លួនផ្ទាល់តែម្តង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ឥលូវនេះ Huawei ត្រូវបានគេរាយការណ៍ថា បាននឹងកំពុងធ្វើការនៅលើសង្វាក់ផលិត Smartwatch ស៊េរីថ្មីដែលនឹងមកដល់នាពេលខាងមុខនេះ។ តាមរយះកម្មវិធី  Huawei Health របស់ខ្លួនផ្ទាល់បានបង្ហាញពីការចុះបញ្ចីនាឡិកាដៃឆ្លាតវៃស៊េរីថ្មីមួយចំនួនដែលនឹងមកដល់នាពេលឆាប់ៗខាងមុខនេះ។ ដោយនៅលើបញ្ចីរបស់កម្មវិធី Huawei Health បានបង្ហាញថា នាឡិកាដៃឆ្លាតវៃស៊េរីថ្មីមួយនោះមានលេខកូដសំគាល់ថា AOH-H1។

 

តាមរយះការបង្ហាញខាងលើនេះត្រូវបានគេរំពឹងថា Smartwatch ស៊េរីថ្មីដែលនឹងបង្ហាញខ្លួនឆាប់ៗនាពេលខាងមុខនេះ ទំនងជា Huawei Watch GT4 ឬ Watch 4 Series។ ចំពោះនាឡិកាដៃឆ្លាតវៃទាំងអស់របស់ Huawei បច្ចុប្បន្ន គឺប្រើលេខកូដសំគាល់ថា B.19។ ចំនែក Honor ដែលជាអតិតក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Huawei បានប្រើលេខកូដសំគាល់ B39 និង B19 សម្រាប់នាឡិការដៃរបស់ខ្លួន ក្រោយមកក៏ត្រូវជំនួសវិញដោយលេខកូដ MUS-B19 សម្រាប់ម៉ូដែល Honor GS3 និង HBE-B39 សម្រាប់ម៉ូដែល Honor MagicWatch។

 

Huawei Smartwatch ជំនាន់ថ្មីនឹងបំពាក់អេក្រង់ AMOLED Display និងគាំទ្រមុខងារ AOD (Always-on-Display) នៅបើតាមរយះកូដសំគាល់ថា AOD។ នាឡិកាដៃឆ្លាតវៃរបស់ Huawei នឹងមានការរចនារូបរាងឡើងកាន់តែមានភាពប្រណិតកម្រិត Premium ព្រមជាមួយនិងការបំពាក់មុខងារ និងបច្ចេកវិទ្យាប្រើប្រាស់ទំនើបៗចុងក្រោយបំផុតទៀតផង។ ទោះជាយ៉ាងណាគេមិនទាន់ដឹងច្បាស់ពីកាលបរិច្ឆេទដែល Huawei ត្រូវបញ្ចេញនាឡិកាដៃឆ្លាតវៃជំនាន់ថ្មីរបស់ខ្លួននៅឡើយទេក្នុងពេលនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន