no-alternative title

កាន់តែច្បាស់ហើយ Apple នឹងបញ្ចេញ iPhone Ultra ក្នុងស្រឡាយ iPhone 16 Series ដែលចេញនៅឆ្នាំ 2024

ដូចដែលយើងធ្លាប់បានដឹង បានលឺប្រភពព័ត៌មានជាច្រើននាពេលកន្លងមករួចហើយថា ក្រុមហ៊ុន Apple ទំនងជាដាក់បញ្ចូលសមាជិកថ្មីក្នុង

ស្រឡាយទូរស័ព្ទ iPhone ក្រោមឈ្មោះថា “Ultra”។ ប្រភពខ្លះទៀតក៏បាននិយាយថា iPhone Ultra ទំនងជាចូលខ្លួនមកជំនួសម៉ូដែល iPhone Pro Max បច្ចុប្បន្ន ហើយម៉ូដែលកំពូលនេះនឹងលេចវត្តមានក្នុងឆ្នាំនេះនៅក្នុងជំនាន់ iPhone 15 Series ដែលនឹងមានម៉ូដែលស្តង់ដារ iPhone 15, iPhone 15 Plus, iPhone 15 Pro និង iPhone 15 Pro Max ប្តូរទៅ iPhone 15 Ultra វិញ។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

យ៉ាងណាមិញបើតាមប្រភពព័ត៌មានចុងក្រោយចេញពីលោក Mark Gurman មកពីស្ថាប័នបណ្តាញសារព័ត៌មាន Bloomberg បាននិយាយថា ក្នុងឆ្នាំ 2023 នេះ Apple នឹងនៅតែបន្តប្រើឈ្មោះ Pro និង Pro Max សម្រាប់ iPhone  ម៉ូដែលកំពូលរបស់ខ្លួនដដែល នឹងមិនមានការផ្លាស់ប្តូរឈ្មោះថ្មីនោះទេ។ ប៉ុន្តែ លោក Gurman បានបញ្ជាក់ថា Apple អាចនឹងមានម៉ូដែល iPhone Ultra មួយទៀតនៅឆ្នាំក្រោយនេះ (2024) ដោយម៉ូដែល Ultra នឹងមានសមត្ថភាពលើសពីម៉ូដែល Pro ទាំងពីរ។ ដែលនេះមានន័យថា នៅឆ្នាំក្រោយនេះ Apple ទំនងជានឹងមានការដាក់បង្ហាញទូរស័ព្ទ iPhone ចំនួនដល់ទៅ 5 ស៊េរីឯណោះ ដែលនឹងមាន iPhone 16, iPhone 16 Plus, iPhone 16 Pro, iPhone 16 Pro Max និង iPhone 16 Ultra។ 

 

ហើយម៉ូដែល iPhone 16 Ultra អាចនឹងបំពាក់នូវបន្ទះឈីប M1 Series ជំនូសឲ្យ A Series Bionic ដែលប្រើនៅលើ iPhone  បច្ចុប្បន្នទៀតផង។ ម៉ូដែល iPhone 16 Ultra នឹងមានអេក្រង់ធំ ថ្មធំ ប្រព័ន្ធកាមេរ៉ាល្អ កំលាំងម៉ាស៊ីនខ្លាំងជាង iPhone 16 Pro Max រួមទាំងតម្លៃខ្ពស់ជាងថែមទៀតផង។ ស្របពេលជាមួយគ្នានេះ Apple ត្រូវបានគេរាយការណ៍ថា ទំនងជានឹងមានការបញ្ចេញ Foldable iPad នៅក្នុងឆ្នាំ 2024 ផងដែរ។ ដោយឡែកនៅឆ្នាំនេះ Apple អាចនឹងមានការបំពាក់បច្ចេកវិទ្យាលែនកាមេរ៉ាថ្មីជាប្រភេទ Periscope telephoto នៅលើ iPhone 15 Pro និង 15 Pro Max។ ហើយ iPhone Series 2023 ទាំងអស់នឹងប្តូរទៅប្រើរន្ធសាកភ្លើងប្រភេទ USB-C ជំនួស Lightning Connector រួមនឹងប្រើបន្ទអេក្រង់ Dynamic Island ដូចគ្នាថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន