no-alternative title

realme GT Neo 5 នឹងមានភ្លើង RGB Light រួមនិងមុខងារថ្មីមួយ Dynamic Island អញ្ចឹង

realme នឹងបង្ហាញវត្តមានស្មាតហ្វូនជំនាន់ថ្មីម៉ូដែល realme GT Neo 5 នៅប្រទេសចចិននាថ្ងៃទី 9 ខែកុម្ភៈខាងមុខនេះហើយស្របពេលជាមួយគ្នានេះក៏មានការទម្លាយថា ក្រុមហ៊ុននេះ នឹងមានការបង្ហាញវត្តមានស្មាតហ្វូននេះជាសកលនៅក្នុងព្រឹត្តិការណ៌ MWC 2023 ដែលជាប្រព្រឹត្តទៅនៅចុងខែនេះផងដែរ។ ក្រឡេកមកមើលនៅថ្ងៃនេះ វិញ ក្រុមហ៊ុនបានចាប់ផ្តើមទម្លាយវីដេអូផ្សេព្វផ្សាយដោយមានការបង្ហាញនូវមុខងារថ្មីៗមួយចំនួនដែលនឹងមានការប្រើប្រាស់នៅលើស្មាតហ្វូនថ្មីផងដែរ។

ដូចអ្វីដែលបានឃើញចឹង Realme GT Neo 5 នឹងមានការបំពាក់អំពូល RGB LED light នៅខ្នងខាងក្រោយ ដែលអំពូលនេះ នឹងបង្ហាញនូវព័ត៌មាមថ្មបានថែមទៀតផង ក្នុងនោះនៅពេលថ្មធ្លាក់នៅ 20% អំពូលនេះនឹងបង្ហាញពណ៌ស្វាយ ហើយបើក្រោម 20% គឺបង្ហាញពណ៌ក្រហម។ ជាមួយគ្នានេះ បើតាមការបញ្ជាក់ពី WHY LAB បានបង្ហាញថា នៅពេល ខល អំពូលនេះ នឹងមានជះពន្លឺពណ៌ស្វាយ និងពណ៌សនៅពេលផ្ញើរសារ ស្របពេលដែលលេងហ្គេម អេក្រង់នឹងបង្ហាញពណ៌ខុសគ្នា។ បន្ថែមពីនេះនៅពេលដែលមានការលេងហ្គេមបាញប្រហា ក៏នឹងមានការបង្ហាញនូវភ្លើង light effects ខុសៗគ្នាសនៅលើអាវុធទៀតផង។

រូបភាពពាណិជ្ជកម្ម
no-alternative title

អ្វីដែលគេមើលឃើញថាប្លែកនៅក្នុងវីដេអូនេះ គឺមានការបង្ហាញនូវមុខងារថ្មី Realme GT Neo 5 ផងដែរ ដោយមុខងារនេះ នឹងមានមុខងារ Dynamic Island ដូចគ្នាជាមួយ iPhone អញ្ចឹង។ GT Neo 5 មានអេក្រង់រាបស្មើរនិងមានរន្ធ punch-hole នៅចំកណ្តាលអេក្រង់តែម្តង។ នៅលើស្មាតហ្វូននេះ គេក៏ឃើញមានរន្ធ microphone និង IR blaster ផងដែរ។

គួរបញ្ជាក់ថា របាយការណ៌កន្លងមក បានបង្ហាញថា Realme GT Neo 5 នឹងមានអេក្រង់ទំហំ 6.74-អ៊ីង AMOLED screen បង្ហាញចេញបានកម្រិត 1.5K resolution ល្បឿន 144Hz refresh rate។ ស្មាតហ្វូននេះ នឹងរត់នៅលើ Android 13 OS ផ្អែកនៅលើស្បែកមុខកម្មវិធី Realme UI 4.0។ និយាយពីកម្លាំងម៉ាស៊ីន នៅលើស្មាតហ្វូនេះ គឺរត់នៅលើបន្ទះឈីប Snapdragon 8 Plus Gen 1 និងមានរ៉េមទំហំ 16GB LPDDR5 RAM ហើយនិងអង្គចងចាំទំហំ 1TB ហើយនិងមានថ្មទំហំ 4,600mAh គាំទ្រដោយកម្លាំងសាក 240W fast charging និងម៉ូដែលមួយទៀតមានថ្មទំហំ 5,000mAh មានកម្លាំងសាក 150W rapid charging។ 

សម្រាប់ការថតរូប មានកាមេរ៉ាមុខទំហំ 16-Megapixel front camera និងកាមេរ៉ាក្រោយមានទំហំ 50-Megapixel (Sony IMX890 with OIS) + 8-megapixel (ultra-wide) + 2-megapixel (macro)។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន