no-alternative title

Samsung និង LG កំពុងរៀបចំសង្វាក់ផលិតអេក្រង់ OLED Panel ផ្គត់ផ្គង់ដល់ Apple សម្រាប់បំពាក់នៅលើ iPad Pro ជំនាន់ថ្មី

Apple ត្រូវបានគេរាយការណ៍ថា បាននឹងកំពុងធ្វើការនៅលើម៉ាស៊ីនកុំព្យូទ័រ MacBook និង iPad Pro ដែលបំពាក់អេក្រង់ OLED លើកដំបូង ប៉ុន្តែ ឧបករណ៍ទាំងពីរនេះនឹងមិនមានការដាក់បង្ហាញក្នុងឆ្នាំ 2023 នេះទេ។ បើតាមប្រភពព័ត៌មាននានាបាននិយាយថា OLED MacBook និង OLED iPad Pro Series នឹងបង្ហាញវត្តមានផ្លូវការណ៍នៅក្នុងឆ្នាំ 2024 ឯណោះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមប្រភពព័ត៌មានចេញពីបណ្តាញ ETNews ដែលបានចេញផ្សាយនាពេលថ្មីៗនេះបាននិយាយថា ក្រុមហ៊ុន Samsung និង LG ដែលជាអ្នកផ្គត់ផ្គង់បន្ទះអេក្រង់ដ៏សំខាន់ឲ្យ Apple បានចាប់ផ្តើមរៀបចំរោងចក្រសម្រាប់ការផលិតបន្ទះអេក្រង់ OLED Panel ទ្រង់ទ្រងធំសម្រាប់ការប្រើប្រាស់លើដំបូងនៅលើ iPad Pro។ របាយការណ៍បានបញ្ជាក់បន្ថែមទៀតថា បច្ចេកវិទ្យាអេក្រង់ OLED ថ្មីសម្រាប់ iPad Pro គឺជាអេក្រង់កូនកាត់ ឬ Hybrid Panel ដែលវានឹងមានការរួមច្របាច់បញ្ចូលគ្នារវាងបច្ចេកវិទ្យា Flexible និង rigid OLED Technologies។ 

 

បើតាមរបាយការណ៍ថ្មីៗនេះបាននិយាយថា iPad Pro អាចនឹងប្រើបច្ចេកវិទ្យាអេក្រង់ “two-stack” OLED Display ជាមួយកម្រិតស្រទាប់ពណ៌ទឹកពណ៌ក្រហមចំនួនពីរស្រទាប់រួមនិងពណ៌បៃតង ហើយនិងពណ៌ខៀវ ( two red, green, blue) ដើម្បីជួយបង្កើនកម្រិតពន្លឺឲ្យកាន់តែខ្ពស់។ ហើយបច្ចេកវិទ្យាអេក្រង់ថ្មីនេះ នឹងគាំទ្រល្បឿន 120Hz ProMotion Refresh rate ជាមួយកម្រិត Contrast ratio ខ្ពស់, កម្រិតទឹកពណ៌ច្បាស់ដិតខ្លាំង និងប្រើថាមពលភ្លើងតិចថែមទៀតផង។ បច្ចុប្បន្ននេះ Apple បានប្រើបន្ទះអេក្រង់ OLED Panel តែនៅលើនាឡិកាដៃឆ្លាតវៃ Apple Watch Series និងទូរស័ព្ទ iPhones ប៉ុណ្ណោះ គឺមិនទាន់ឃើញមានប្រើនៅលើផលិតផលអេក្រង់ធំៗដូចជា ម៉ាស៊ីន MacBook និង iPad នៅឡើយទេ។

 

យោងទៅលើរបាយការណ៍របស់លោក Ross Young មកពីស្ថាប័នក្រុមហ៊ុន Display Supply Chain Consultant បានបង្ហើបថា Apple អាចនឹងបញ្ចេញ MacBook Air 13-inch, iPad Pro 11.1-inch និង iPad Pro 13-inch ដែលប្រើអេក្រង់ OLED នៅឆ្នាំ 2024។ ទោះជាយ៉ាងណាក៏មានលេចលឺផងដែរថា សម្រាប់ iPhone 16 Ultra ដែលនឹងបង្ហាញវត្តមាននៅឆ្នាំ 2024 អាចនឹងប្រើបច្ចេកវិទ្យាអេក្រង់ micro-LED Display ថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន