no-alternative title

OnePlus Ace 2 បង្ហាញខ្លួនជាផ្លូវការណ៌ជាមួយនិងបន្ទះឈីប Snapdragon 8+ Gen 1 និងមានអេក្រង់ AMOLED 120Hz

ស្មាតហ្វូន OnePlus Ace 2 ត្រូវបានគេមើលឃើញថា បានប្រកាសជាផ្លូវការណ៌នៅក្នុងទីផ្សាររបស់ប្រទេសចិនហើយដែលស្មាតហ្វូនជំនាន់ថ្មីនេះ គឺជាប្រភេទម៉ូដែលប្រណិតចុងក្រោយបំផុតរបស់ក្រុមហ៊ុន។ បើតាម OnePlus ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំរបស់ចិននេះ បានបញ្ជាក់ថា ជាមួយនិងវត្តមានរបស់ស្មាតហ្វូននេះ ខ្លួនមានគោលដៅផ្តោតខ្លលាំងទៅលើតុល្យភាពនៃថាមពល និងការរចនាជាមួយនិងភាពស្រស់ស្អាតរបស់ស្មាតហ្វូននេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

បន្ថែមណីនេះ ក្រុមហ៊ុន OnePlus ក៏បានឌីស្សាញរូបរាងថ្មីទៅលើស្មាតហ្វូននេះផងដែរ បើប្រៀបធៀបទៅនឹងស្មាតហ្វូនជំនាន់មុននេះផងដែរ។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ គឺមានការឌីស្សាញរូបរាងថ្មី ពិសេសទៅលើកាមេរ៉ារបស់វា។ កញ្ចក់ខាងក្រោយរបស់ស្មាតហ្វូននេះគឺការពារដោយ Corning’s Gorilla Glass 5 ផងដែរ។ ស្មាតហ្វូនOnePlus Ace 2 នេះមានអេក្រង់ទំហំ 6.74 អ៊ីង AMOLED ដែលមានកម្រិតភាពច្បាស់ 1.5K (2772×1240 pixels), ពន្លឺ 1450 nits, និងមានការទ្រទ្រង់នូវកម្រិត 100% DCI P3 color gamut ហើយនិង 1440Hz high frequency PWM dimming រួមជាមួយនិង Asahi Glass AGC ដែលមាន adaptive refresh rate 120Hz ទៀតផង។ ស្មាតហ្វូននេះ មានទម្ងន់ 204g និងកម្រាស់ 8.7mm។ 

 

ស្មាតហ្វូន OnePlus Ace 2 ថ្មីនេះ គឺដំណើរការនៅលើមានបន្ទះឈីប Qualcomm Snapdragon 8+ Gen 1 SoC រ៉េមទំហំ 16GB និងម៉េមូរីទំហំ 512GB ។ បន្ថែមពីនេះ នៅលើស្មាតហ្វូននេះ ក៏មានបំពាក់នូវប្រព័ន្ធបំភាយកំដៅទំហំ 5177mm² និងមាន VC cooling ចំនួន 8 ស្រទាប់ថែមទៀត។ ក្រុមហ៊ុន OnePlus បានអះអាងថា ក្រុមហ៊ុនបានចំណាយពេល 2 ឆ្នាំដើម្បីធ្វើការឌីស្សាញទៅលើប្រព័ន្ធបំភាយកំដៅនេះដែលមានប្រសិទ្ធិភាពទ្វេរដងបើធៀបជាមួយនឹងប្រព័ន្ធ VC liquid cooling នេះ។

ស្មាតហ្វូន OnePlus Ace 2 នេះ មានពណ៌ Vast Black និង  Glacier Blue។ សម្រាប់ទំហំ 12GB+256GB មានតម្លៃ 2,799 យ៉ន់ ខណៈពេលដែលទំហំ 16GB+512GB មានតម្លៃ  3,099 យ៉ន់។ ស្មាតហ្វូនេះ អាចធ្វើការ pre-order ចាប់ពីថ្ងៃនេះ ហើយវានឹងដាក់លក់ជាផ្លូវការចាប់ពីថ្ងៃទី 13 ខែកុម្ភៈឆ្នាំ 2023 នេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន