no-alternative title

Redmi Note 12 Turbo ឆ្លងកាត់ការចុះបញ្ជី 3C ដោយបញ្ជាក់ពីបច្ចេកវិទ្យាសាករួចហើយ!

នៅថ្ងៃនេះមានស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Xiaomi ត្រូវបានគេមើលឃើញថា បានបង្ហាញវត្តមាននៅលើបញ្ជី 3C របស់ប្រទេសចិនរួចហើយ ដោយក្នុងបញ្ជីនេះក៏មានការបញ្ជាក់ពីការប្រើប្រាស់នូវបច្ចេកវិទ្យាសាកល្បឿនលឿន ដែលនឹងប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់ថ្មីនេះថែមទៀតផង។ ស្មាតហ្វូនស៊េរីថ្មី ដែលបានបែកធ្លាយនេះ ត្រូវបានគេរាយការណ៌ថា គឺជាស្មាតហ្វូន Redmi Note 12 Turbo។ ខាងក្រោមនេះ គឺជាលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនថ្មីនេះ។

ផ្អែកតាមការបង្ហាញវត្តមានរបស់ 3C គឺបានបញ្ជាញ់ថា ស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Xiaomi នេះ គឺមានលេខម៉ូដែល 23049RAD8C ហើយនិងមានការសសេរថា នឹងមានាករប្រើប្រាស់នូវបច្ចេកវិទ្យាសាកល្បឿនលឿនកម្លាំង 67W fast wired charging ថែមទៀតផង។ បន្ថែមពីនេះ ក៏មានបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានការភ្ជាប់មកនូវឆ្នាំងសាក Xiaomi 67W power adapter ដែលមានលេខ MDY-12-EF ផងដែរ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

យោងតាមរបាយការណ៌ថ្មីៗនេះ បាននិយាយថា ស្មាតហ្វូន Redmi Note 12 Turbo នឹងបង្ហាញវត្តមាននៅលើទីផ្សារឆាប់ៗនេះហើយ។ ស្មាតហ្វូននេះ ត្រូវបានបញ្ជា់ថា នឹងប្រើបន្ទះឈីប Qualcomm Snapdragon 7 Gen 2 អមដំណើរជាមួយរ៉េម 12GB និងមានអង្គចងចាំទំហំ 512GB ហើយនិងមានរត់នៅលើស្បែកកម្មវិធីម MIUI 14 ផ្អែកលើប្រព័ន្ធប្រតិបត្តិការ Android 13។

ជាមួយនិងគ្នានេះក៏មានការទម្លាយថា ស្មាតហ្វូននេះ នឹងមានអេក្រហ់ទំហំ 6.67-អ៊ីង OLED display បង្ហាញចេញបានកម្រិត FHD+ និងមានល្បឿន 120Hz refresh rate។ ស្មាតហ្វូននេះនឹងមានការប្រើប្រាស់នូវប្រព័ន្ធស្កែនម្រាមដៃនៅលើអេក្រង់ ដែលខុសពីម៉ូដែល Redmi Note 12 series ផ្សេងៗ។ ស្មាតហ្វូននេះមានកាមេរ៉ា 3 គ្រាប់ គឺមានទំហំ 50MP និងគ្រាប់ទីពីរមានទំហំ 8MP ហើយនិងទី 3 មានទំហំ 2MP tertiary sensor។ ស្មាតហ្វូននេះមានថ្មទំហំ 5,500mAh។ 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន