បែកធ្លាយ Xiaomi 14 Pro នឹងប្រើឈីប Snapdragon 8 Gen 3 ថ្ម 5000mAh និងមានបច្ចេកវិទ្យសាក 120W

នៅថ្ងៃនេះមានការបែកធ្លាយថ្មីមួយទៀតហើយ ដែលនិយាយពីព័ត៌មានរបស់ស្មាតហ្វូនជំនាន់ថ្មី Xiaomi 14 Pro។ ស្មាតហ្វូនថ្មីនេះ គឺជាម៉ូដែលប្រណិតថ្មីមួយទៀតរបស់ក្រុមហ៊ុននេះ ដែលគេដឹងថា នឹងមានវត្តមាននៅលើទីផ្សារនាដំណាច់ឆ្នាំនេះហើយ។ មកដល់ពេលនេះ បើទោះបីជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ មិនទាន់បានបញ្ជាក់ពីព័ត៌មានផ្លូវការណាមួយពីស្មាតហ្វូននេះក៏ដោយ ក៏ស្មាតហ្វូននេះ ត្រូវបានគេទម្លាយព័ត៌មានច្រើនរួចហើយផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមការទម្លាយពី Digital Chat Station ក៏មានការបញ្ចេញនូវចំណុចសំខាន់ៗរបស់ស្មាតហ្វូនផងដែរ។ មើលទៅលើការទម្លាយនៅលើបណ្តាញ Weibo គឺបានបញ្ជាក់ថា ស្មាតហ្វូន Xiaomi 14 Pro នឹងមានការប្រើប្រាស់នូវបន្ទះឈីបដែលមានលេខម៉ូដែល SM8650។ មានការបញ្ជាក់ថា បន្ទះឈីបជំនាន់ថ្មីរបស់ក្រុមហ៊ុន Qualcomm គឺ Snapdragon 8 Gen 3 SoC។ បន្ថែមពីនេះ ក៏មានការបញ្ជាក់ទៀតថា ស្មាតហ្វូននេះ នឹងមានថ្មទំហំ 5,000mAh ហើយនិងមានការគាំទ្រដោយកម្លាំងសាក 50W wireless fast charging។ ជាមួយគ្នានេះក៏មានការទម្លាយថា ស្មាតហ្វូននេះ នឹងមានការប្រើប្រាស់កម្លាំងសាកពីរជម្រើស គឺ 90W និង 120W។ 

ផ្អែកទៅលើព័ត៌មានមុននេះ គឺមានការបញ្ជាក់ថា Xiaomi 14 Pro នឹងមានការអាប់ដែតម៉ូឌុលកាមេរ៉ា ជាមួយនិងការបន្ថែមនូវ WLG High-Lens cameras ថែមទៀតផង។ បើតាមការទម្លាយខាងលើនេះបន្តថា ការឌីស្សាញរូបរាងរបស់ស្មាតហ្វូននេះ គឺមានពីរជម្រើស និងមានមួយជាអេក្រង់រាបស្មើរ និងមួយទៀតមានអេក្រង់កោង។ ដូច្នេះបើយោងតាមការបែកធ្លាយខាងលើនេះ អាចសន្និដាន ស្មាតហ្វូននេះ នឹងមានការប្រើប្រាស់កម្លាំងសាកពីរជម្រើស។

 

ព័ត៌មានពាណិជ្ជកម្ម