Nubia Z50 Ultra Photographer ចេញលក់ជាផ្លូវការជាមួយតម្លៃ $678

នៅពេលនេះ Nubia Mobile បានប្រកាសចេញជាផ្លូវការនូវស្មាយហ្វូន Nubia Z50 Ultra Photographer Edition ហើយ ដែលនេះ គឺជាស្មាតហ្វូនម៉ូដែលប្រណិតបំផុតរបស់ក្រុមហ៊ុននេះ។ ស្មាតហ្វូននេះមានតម្លៃ 4799 យ៉ន់ ($678) សម្រាប់ទំហំ រ៉េមទំហំ 16GB និងអង្គចងចាំទំហំ 512GB។ ស្មាតហ្វូននេះ អាចរកជាវបាននៅថ្ងៃទី 31st ខែឧសភាខាងមុខនេះហើយ។ សូមជំរាបថា Nubia Z50 Ultra Photographer ម៉ូដែលពិសេសនេះ គឺត្រូវបានក្រុមហ៊ុនធ្វើរចនាឡើងដើម្បីអ្នកដែលចូលចិត្តថតរូប ដោយនៅលើស្មាតហ្វូននេះ គឺមានការតម្លើងមុខងារថតរូប Classic SLR color combination និងមានជម្រើសពីរពណ៌ គឺ Black Curry និង Khaki។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ខ្នងក្រោយស្មាតហ្វូននេះ គឺមានឌីស្សាញពីក្រណាត់ដែលមានគុណភភភាពនខ្ពស់ ដែលមានការប្រើប្រាស់នូវ Dual 3D laser engraving ដែលមានការដាក់បញ្ចូលគ្នារវាងក្រណាត់ និងកញ្ចក់ ដែលផផ្តល់នូវរូបរាងថ្មីមួយ មានការទាក់ទាញបំផុត។ តាមការបញ្ជាក់ពីលោក Ni Fei ដែលជាអគ្គនាយក្រុមហ៊ុន ZTE Terminal Division និង Nubia Technology Co., Ltd ក៏បានបង្ហាញពីលក្ខណៈសម្បត្តិសំខាន់ៗនៃស្មាតហ្វូននេះផងដែរ ក្នុងនោះមានដូចជា ការដាក់បន្ថែមនូវការចាប់រូបភាពកាន់តែស៊ីជម្រៅរវាង focal length, aperture, pixels, sensors និងមុខងារថតរូបជាច្រើនថែមទៀតផង។ 

 

Nubia Z50 Ultra មានអេក្រង់ទំហំ 6.8-អ៊ីង Full HD+ កញ្ចក់ AMOLED ខ្នាត 20:9 aspect ratio ល្បឿន 120Hz refresh rate និងមានគែមអេក្រង់កោង។ ស្មាតហ្វូននេះរត់នៅលើបន្ទះឈីប Snapdragon 8 Gen 2 4nm Mobile Platform និងគាំទ្រនូវក្រាហ្វិក Adreno 740 GPU ហើយនិងរត់ជាមួយ Android 13 ផ្អែកលើស្បែកមុខកម្មវិធី MyOS 13។ ស្មាតហ្វូននេះទ្រទ្រង់បានជាមួយស៊ីមកាត 2 និងមានកាមេរ៉ាគោលទំហំ 64MP primary camera ហើយនិងមាន LED flash ព្រមទាំងមុខងារ OIS ផងដែរ។ សម្រាប់គ្រាប់ទីពីរមានទំហំ 50MP 116° ultrawide camera និងទីបីមានទំហំ 50MP periscope telephoto camera។ សម្រាប់កាមេរ៉ាមុខដែលស្ថិតនៅក្រោមអេក្រង់ គឺមានទំហំ 16MP។ 

នៅលើស្មាតហ្វូននេះ ក៏មានការប្រើប្រាស់មុខងារ USB Type-C audio, dual smart PA, stereo dual speakers ជាមួយ DTS: X Ultra support, 5G connectivity, Wi-Fi, Bluetooth 5.2 ហើយនិង GPS/GLONASS ថែមទៀតផង។ ស្មាតហ្វូននេះមានថ្មទំហំ 5000mAh និងកម្លាំងសាក 80W fast charging។

 

ព័ត៌មានពាណិជ្ជកម្ម