OPPO Reno 10 Series សម្រាប់ទីផ្សារសកល ទទួលបានការបញ្ជាក់វិញ្ញាបនបត្រម៉ាឡេស៊ីរួចហើយ

នៅពេលនេះ OPPO Reno 10 Series កំពុងស្ថិតនៅលើផ្លូវនៃការប្រកាសដាក់លក់សម្រាប់ទីផ្សារសកលហើយ។ យោងតាមព័ត៌មាននៅថ្ងៃនេះ បានបង្ហាញថា ស្មាតហ្វូនថ្នាក់កណ្តាលថ្មីនេះ គឺបានឆ្លងកាត់ការចុះបញ្ជី SIRIM certification platform នៅក្នុងប្រទេសម៉ាឡេស៊ីរួចរាល់ផងដែរ។ ស្មាតហ្វូនថ្មីនេះ គឺមានចំនួន 3 ម៉ូដែល OPPO Reno 10, Reno 10 Pro និង Reno 10 Pro+ ត្រូវបានប្រកាសចេញនៅលើទីផ្សារប្រទេសចិន កាលពីសប្តាហ៌មុននេះរួចហើយ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើមើលទៅលើបញ្ជី SIRIM certification បានបង្ហាញថា Reno 10 មានលេខម៉ូដែល CPH2525  និង Reno 10 Pro មានលេខម៉ូដែល CPH2531 ខណៈដែល Reno 10 Pro+ មានលេខម៉ូដែល CPH2521 ប៉ុន្តែមិនទាន់មានការទម្លាយព័ត៌មានជាក់លាក់ពីស្មាតហ្វូនទាំងនេះនៅឡើយទេ ប៉ុន្តែមានការរំពឹងថា ស្មាតហ្វូនទាំងនេះ នឹងមានការប្រើប្រាស់នូវលក្ខណៈសម្បត្តិដូចស្មាតហ្វូនដែលបង្ហាញវត្តមាននៅចិនអញ្ចឹងដែរ។ ក្រៅពីការបង្ហាញខ្លួនលើ SIRIM នេះ Reno 10 series ក៏មានការបញ្ជាក់ទទួលស្គាល់ពីប្រទេសឥណ្ឌា ឥណ្ឌូនេស៊ី សឹង្ហបូរី និងប្រទេសអារ៉ាប៊ីសាអូឌីត។

OPPO Reno 10, Reno 10 Pro និង Reno 10 Pro+ ប្រើប្រាស់អេក្រង់ទំហំ 6.74-អ៊ីងកញ្ចក់ AMOLED មានគែមកោងបង្ហាញចេញបានកម្រិត 1.5K+ ល្បឿន 120Hz refresh rate និងមានការស្កែនម្រាមដៃនៅលើអេក្រង់។ ស្មាតហ្វូននេះរត់នៅលើប្រព័ន្ធប្រតិបត្តិការ Android 13 OS ផ្អែកនៅលើស្បែក ColorOS 13.1។ ស្មាតហ្វូនជំនាន់ថ្មីទាំងបីនេះ បំពាក់នូវកាមេរ៉ាមុខទំហំ 32-Megapixel front camera ដូចៗគ្នា។ និយាយពីកម្លាំងម៉ាស៊ីន Reno 10 ប្រើឈីប Snapdragon 778G រ៉េម 12GB LPDDR4x/5 និងមានអង្គចងចាំហំ 256GB UFS 2.2/3.1 ហើយនិងមានថ្មទំហំ 4,600mAh គាំទ្រកម្លាំងសាក 80W charging។ និយាយពីកាមេរ៉ា ស្មាតហ្វូននេះមានកាមេរ៉ាទំហំ 64-megapixel (main)+8-megapixel (ultra-wide)+32-megapixel (telephoto)។

Reno 10 Pro នឹងដំណើរការនៅលើបន្ទះឈីប Dimensity 8200 SoC ខណៈដែល Reno 10 Pro+ ប្រើប្រាស់បន្ទះឈីប Snapdragon 8+ Gen 1។ ស្មាតហ្វូនទាំងពីរនេះ គឺមានេរ៉េមទំហំ 16GB LPDDR5 និងមានអង្គចងចាំទំហំ 512GB UFS 3.1 ថ្មទំហំ 4,600mAh និងមានកម្លាំងសាក 80W សម្រាប់ Reno 10 Pro ខណៈដែលម៉ូដែល Pro+ ប្រើប្រាស់កម្លាំងសាក 100W charging។ Reno 10 Pro មានកាមេរ៉ាគោលទំហំ 50-megapixel (OIS) + 8-megapixel (ultra-wide) + 32-megapixel (telephoto)។ សម្រាប់ Reno 10 Pro+ គឺមានកាមេរ៉ាគោល 50-megapixel (OIS) + 8-megapixel (ultra-wide) + 64-megapixel (periscope lens) ។

 

ព័ត៌មានពាណិជ្ជកម្ម