no-alternative title
no-alternative title
no-alternative title
no-alternative title

realme 11 Pro Series និង realme Buds Air 5 Pro នឹងប្រកាសចេញលក់នៅទីផ្សារប្រទេសឥណ្ឌានៅថ្ងៃទី 08 ខែមិថុនា ខាងមុខនេះ

កាលពីដើមខែ realme បានប្រកាសចេញស្មាតហ្វូនជំនាន់ថ្មី realme 11 Series នៅទីផ្សារប្រទេសចិន។ ជាមួយគ្នានេះ realme ក៏បានបញ្ជាក់ដែរថា ម៉ូដែល realme 11 Pro Series នឹងត្រូវប្រកាសចេញនៅទីផ្សារប្រទេសឥណ្ឌានៅក្នុងខែមិថុនា។ ដោយនៅថ្ងៃនេះនៅលើគេហទំព័រផ្លូវការណ៍របស់ realme នៅប្រទេសឥណ្ឌា និងគេហទំព័របណ្តាញលក់រាយ Flipkart ក៏បានដាក់បង្ហាញ realme 11 Pro Series ផងដែរ។ បើយោងទៅលើព័ត៌មានច្បាស់ការណ៍ realme 11 Pro Series នឹងត្រូវប្រកាសចេញលក់នៅទីផ្សារប្រទេសឥណ្ឌានាថ្ងៃទី 08 ខែមិថុនា ខាងមុខនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Realme 11 Pro Series ដែលត្រៀមបង្ហាញវត្តមានក្នុងទីផ្សារប្រទេសឥណ្ឌានៅថ្ងៃទី 08 ខែមិថុនា ខាងមុខនេះរួមមាន realme 11 Pro និង realme 11 Pro+។ ហើយក្រៅពីស្មាតហ្វូនទាំងពីរនេះ realme ក៏នឹងបង្ហាញវត្តមានកាស realme Buds 5 Pro TWS ផងដែរ។ realme 11 Pro នឹងមានជម្រើសបីផ្សេងៗគ្នាក្នុងនោះមានជម្រើសបំពាក់រ៉េមទំហំ 8GB ជាមួយម៉េមូរី 128GB, 8GB ជាមួយម៉េមូរី 256GB និង 12GB ជាមួយម៉េមូរី 256GB ចំនែកម៉ូដែល realme 11 Pro+ នឹងមានជម្រើសពីរផ្សេងគ្នា គឺជម្រើស 8GB ជាមួយម៉េមូរី 256GB និង 12GB ជាមួយម៉េមូរី 256GB។ ស្មាតហ្វូនជំនាន់ថ្មីនេះក៏នឹងមានជម្រើសពណ៌ខ្មៅ Astral Black, ពណ៌ផ្កាឈូក Sunrise Beige និងបៃតង Oasis Green។

Realme 11 Pro និង realme 11 Pro+ គឺមានអេក្រង់ទំហំ 6.7 អ៊ីងជាប្រភេទ AMOLED Display 120Hz និងគាំទ្រកម្រិតបង្ហាញ FHD+។ សម្រាប់បន្ទះឈីបវិញ គឺនឹងប្រើ MediaTek Dimensity 7050។ នៅលើម៉ូដែល realme 11 Pro នឹងបំពាក់សែនស័រកាមេរ៉ាទំហំ 100MP និង 2MP រួមនឹងសែនស័រសែលហ្វីទំហំ 16MP។ ចំនែកឯ realme 11 Pro+ នឹងមានកាមេរ៉ាសែលហ្វីទំហំ 32MP ហើយនិងមានប្រព័ន្ធកាមេរ៉ាក្រោយដែលប្រើសែនស័រទំហំ 200MM ជាមួយ OIS + 8MP Ultrawide + 2MP Macro Sensor៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
រថយន្តអគ្គិសនី BYD Xia MPV ដំណើរការដោយប្រព័ន្ធ DM 5.0 នឹងចេញលក់ឆ្នាំនេះ តម្លៃជាង 4 ម៉ឺនដុល្លារ

រថយន្តអគ្គិសនី BYD Xia MPV ដំណើរការដោយប្រព័ន្ធ DM 5.0 នឹងចេញលក់ឆ្នាំនេះ តម្លៃជាង 4 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
Dongfeng Aeolus L7 EV បើកទទួលការបញ្ជាទិញមុនតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

Dongfeng Aeolus L7 EV បើកទទួលការបញ្ជាទិញមុនតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
សាមសុង ពង្រីកវិសាលភាពកាន់តែទូលំទូលាយជាមួយការបើកដំណើរការហាងទំនើបសាមសុងថ្មី ក្នុងផ្សារទំនើប ជីប ម៉ុង មេហ្គាម៉ល 271!

សាមសុង ពង្រីកវិសាលភាពកាន់តែទូលំទូលាយជាមួយការបើកដំណើរការហាងទំនើបសាមសុងថ្មី ក្នុងផ្សារទំនើប ជីប ម៉ុង មេហ្គាម៉ល 271!

ដោយ ប៉េងលីន
Geely Galaxy EX5 នឹងបង្ហាញវត្តមាននៅលើទីផ្សារសកលនាថ្ងៃទី 10 ខែកញ្ញា

Geely Galaxy EX5 នឹងបង្ហាញវត្តមាននៅលើទីផ្សារសកលនាថ្ងៃទី 10 ខែកញ្ញា

ដោយ ប៉េងលីន
   ក្រុមហ៊ុន ហួវៃ សម្ពោធលក់ផ្លូវការនូវថេប្លេតសេរីថ្មី Huawei MatePad SE 11 តម្លៃចាប់ពី 179$ នឹងមានថែមការដូរសរុបទឹកប្រាក់លើសពី $59

ក្រុមហ៊ុន ហួវៃ សម្ពោធលក់ផ្លូវការនូវថេប្លេតសេរីថ្មី Huawei MatePad SE 11 តម្លៃចាប់ពី 179$ នឹងមានថែមការដូរសរុបទឹកប្រាក់លើសពី $59

ដោយ ប៉េងលីន
Hongqi HS3 រថយន្ត PHEV-SUV ស៊េរីថ្មី ចេញលក់នៅលើទីផ្សារ ជាមួយតម្លៃជាង 2 ម៉ឺនដុល្លារ

Hongqi HS3 រថយន្ត PHEV-SUV ស៊េរីថ្មី ចេញលក់នៅលើទីផ្សារ ជាមួយតម្លៃជាង 2 ម៉ឺនដុល្លារ

ដោយ ប៉េងលីន