LG និង Hyundai រួមគ្នាចំនាយទុន 4.3 ពាន់លានដុល្លារ បង្កើតរោងចក្រផលិតអាគុយរថយន្តអគ្គិសនីនៅសហរដ្ឋអាមេរិក

ក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតរបស់កូរ៉េខាងត្បូង Hyundai ហើយនិងក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចដ៏ល្បីល្បាញបំផុតមួយរបស់ពិពភលោក LG Electronics បានប្រកាសចាប់ដៃគូសហការគ្នាដើម្បីធ្វើការប្រគូតប្រជែងនៅក្នុងទីផ្សាររថយន្តពិភពលោកជាមួយគម្រោងក្នុងការសាងសងរោងចក្រផលិតអាគុយរថយន្តអគ្គិសនីថ្មីមួយនេះលើទឹកដីសហរដ្ឋអាមេរិក។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុនផលិតរថយន្ត និងក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចដ៏ធំទាំងពីររបស់ប្រទេសកូរ៉េខាងត្បូងមួយនេះ គ្រោងចាយទុនវិនិយោគស្មើរៗគ្នា ដែលគិតជាសាច់ប្រាស់គឺខ្ទង់ 4.3 ពាន់លានដុល្លារអាមេរិក។ ចំពោះកិច្ចសហការវិនិយោគនៅក្នុងអាជីវកម្មថ្មីរវាងក្រុមហ៊ុនខ្នាតយក្សទាំងពីរនេះត្រូវបានឲ្យឈ្មោះថា LGES-HMG Battery JV។ ហើយដោយសារនេះ គឺជាការបណ្តាក់ទុនរួមគ្នារវាង Hyundai Group និង LG ដូច្នេះទាំងក្រុមហ៊ុន Kia និង Genesis នឹងទទួលបានអត្ថប្រយោជន៍ដ៏ពិសេសពីអាជីវកម្មថ្មីមួយនេះ។ 

 

រោងចក្រអាគុយរថយន្តអគ្គិសនីថ្មីនេះ នឹងត្រូវសាងសង់នៅក្នុងទីក្រុង Savannah ក្នុងរដ្ឋ Georgia ហើយពិធីបើកការដ្ឋាននឹងធ្វើឡើងក្នុងរយៈពេលខ្លីប៉ុន្មានខែខាងមុខទៀតប៉ុណ្ណោះ។ ហើយនៅពេលរោងចក្រថ្មីនេះបើកដំណើរការ វានឹងមានសមត្ថភាពផលិតថាមពលអគ្គិសនីបាន 30GWh ដែលគ្រប់គ្រាន់សម្រាប់កញ្ចប់ថ្មរថយន្តអគ្គិសនី 100 kWh ចំនួន 300,000  battery packs  ជារៀងរាល់ឆ្នាំ។

 

បច្ចុប្បន្ន Hyundai មានរោងចក្រទំនើបបំផុតមួយរួចហើយនៅសហរដ្ឋអាមេរិក ដែលស្ថិតនៅរដ្ឋ Alabama ហើយមានបុគ្គលិកជាង 3,000 នាក់កំពុងបម្រើការ ដោយរោងចក្រនេះត្រូវចំណាយអស់ 1.8 ពាន់លានដុល្លារក្នុងការសាងសង់។ Hyundai បានប្តូរសង្វាក់ផលិតកម្មរបស់ខ្លួននៅក្នុងរោងចក្រដែលស្ថិតនៅក្នុងតំបន់ Montgomery  ដោយផលិតតែរថយន្តអគ្គិសនីសុទ្ធ ប៉ុន្តែ ក្រុមហ៊ុនត្រូវពឹងផ្អែកការផ្គត់ផ្គង់ការនាំចូលអាគុយអគ្គិសនីពីក្រៅ (បរទេស)។

 

តាមរយៈការសាងសង់រោងចក្រថ្មីដែលជាគ្រឹះផលិតអាគុយអគ្គិសនីដ៏រឹងមាំនេះ ក្រុមហ៊ុននឹងធានាថា រថយន្តទាំងអស់របស់ខ្លួនមានលក្ខណៈគ្រប់គ្រាន់សម្រាប់ឥណទានពន្ធចំនួន $7,500 ចាប់ពីឆ្នាំ 2025 នៅពេលដែលរោងចក្រដំណើរការ។

នាពេលថ្មីៗនេះ Hyundai បានចំណាយប្រាក់ចំនួន 5.5 ពាន់លានដុល្លារនៅក្នុង Metaplant ដែលជារោងចក្រផលិតដ៏ធំបំផុតមួយដែលផ្តល់ការងារដល់មនុស្សជាង 8,000 នាក់។ បន្ថែមលើការបណ្តាក់ទុនរួមគ្នារបស់ Hyundai ជាមួយ SK On Co នឹងមានលទ្ធភាពផ្គត់ផ្គង់នូវថាមពលអគ្គិសនីចំនួន 35GWh សម្រាប់ការផលិតអាគុយរថយន្តអគ្គិសនីក្នុងមួយឆ្នាំ។  បច្ចុប្បន្ន Hyundai បានខិតខំប្រឹងប្រែងជាខ្លាំងដើម្បីក្លាយខ្លួនជាក្រុមហ៊ុនផលិតរថយន្ត EV លំដាប់កំពូលទាំង 3 នៅលើពិភពលោកនៅថ្ងៃណាមួយ៕

 

ព័ត៌មានពាណិជ្ជកម្ម