ការស្រាវជ្រាវមួយបង្ហាញថា ក្រុមហ៊ុនបច្ចេកវិទ្យា Huawei គឺមានចំណែកទីផ្សារធំបំផុតជាង 50% នៅក្នុងទីផ្សារស្មាតហ្វូនដែលអាចបត់បាននៅក្នុងប្រទេសចិន ហើយក្រុមហ៊ុននេះ ក៏បានឈានមុខគេផងដែរ បើធៀបជាមួយនឹងគូប្រជែងជាច្រើនរបស់ខ្លួន គិតចាប់តាំងពីឆ្នាំ 2020 មក។ បើតាមអ្នកស្រាវជ្រាវទីផ្សាររបស់ចិន iResearch បានបង្ហាញថា ទីផ្សារស្មាតហ្វូនដែលអាចបត់បានរបស់ក្រុមហ៊ុន Huawei គឺមានចំនួនច្រើនជាង 50% រយៈពេល 3 ឆ្នាំជាប់ៗគ្នា។
នៅក្នុងឆ្នាំ 2022 នេះ ទីផ្សារស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei គឺមានចំនួនដល់ទៅ 51.3%។ យ៉ាងណាមិញ ទិន្នន័យនេះ គឺជាក់ទាក់ទងទៅនឹងឆ្នាំមុននេះ ហើយក៏អាចនឹងមានការប្រែប្រួលមួយចំនួនផងដែរនៅក្នុងឆ្នាំ 2023 នេះ។ រហូតមកទល់ពេលនេះ ក្រុមហ៊ុន Huawei ទើបតែប្រកាសបង្ហាញនូវស្មាតហ្វូនដែលអាចបត់បាននៅក្នុងទម្រង់ជាច្រើនដូចជា side foldable, vertical (flip) និង outside foldable ។ ក្រុមហ៊ុន Huawei គឺជាក្រុមហ៊ុនតែមួយគត់ដែលមានស្មាតហ្វូនបត់បាន ៣ ទម្រង់នេះ។
ស្មាតហ្វូន Huawei Mate X3 ចុងក្រោយបំផុតនេះ គឺមានការពេញនិយមខ្លាំងជាងគេ។ បន្ទាប់ពីការអភិវឌ្ឍអស់រយៈពេលជាច្រើនឆ្នាំ ស្មាតហ្វូនដែលអាចបត់បាន គឺមានការវិវឌ្ឍពី “technical early adopters” ទៅកាន់ “mainstream flagships” ។ ស្មាតហ្វូន Huawei Mate X3 នេះមានរូបរាងស្តើង និងទម្ងន់ស្រាលក្នុងការប្រើប្រាស់។ ក្រុមហ៊ុន Huawei នៅតែមានចំនែកទីផ្សារខ្ពស់ទៅលើស្មាតហ្វូនដែលអាចបត់បាន និងមានចំនែកទីផ្សារលើសពី 50% នៅក្នុងទីផ្សាររបស់ចិន៕