no-alternative title

Xiaomi ប្រកាសចេញលក់ Gaming Monitor បំពាក់អេក្រង់កម្រិត 1080p/1440p នៅប្រទេសចិន

Xiaomi បានប្រកាសចេញលក់ហ្គេមីងម៉ូនីទ័រស៊េរីថ្មីម៉ាក Redmi G27 Series នៅប្រទេសចិន។ Gaming Monitor ស៊េរីថ្មីនេះបានបំពាក់នូវអេក្រង់កម្រិតរីសូលូហ្ស៊ិន 1080p និង 1440p នៅលើអេក្រង់ទំហំ 27 អ៊ីង និងមានកម្រិត refresh rate 165Hz។ Gaming Monitor ស៊េរីថ្មីនេះមានពីរម៉ូដែល គឺ Xiaomi Redmi G27 និង Redmi G27Q។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

អេក្រង់របស់ Redmi G27 និង Redmi G27Q គាំទ្រកម្រិតល្បឿន 1ms GtG response times ជាមួយកម្រិតចាក់ទឹកពណ៌ 2 Delta E color space coverage នៅលើបន្ទះអេក្រង់ប្រភេទ IPS LCD។ អេក្រង់របស់ Xiaomi Redmi G27 គាំទ្រកម្រិត resolution 1080px ខណៈ Redmi G27Q គាំទ្រកម្រិត resolution ដល់ 2K ឬ  2560 x 1440px (2.5K/ 1440p)។ ជាងនេះទៅទៀតបន្ទះអេក្រង់របស់ Gaming Monitor ស៊េរីថ្មីទាំងពីរម៉ូដែលនេះគាំទ្រនូវកម្រិតជម្រៅទឹកពណ៌ 8-bit ហើយនៅលើម៉ូដែល Redmi G27Q គាំទ្រនូវមុខងារ VESA DisplayHDR400 ថែមទៀតផង។

ចំពោះម៉ូដែល Redmi G27 មានភ្ជាប់មកជាមួយជើងទម្រធម្មតា ខណៈម៉ូដែល Redmi G27Q បានភ្ជាប់ជាមួយជើងទម្រដែលអាចធ្វើការបត់បែនបានទៅតាមតម្រូវការប្រើប្រាស់។ Gaming Monitor ស៊េរីថ្មីទាំងពីរនេះមានភ្ជាប់មកជាមួយរន្ធ HDMI និង DisplayPort។ សម្រាប់ម៉ូដែល Redmi G27Q មានបន្ថែមមកជាមួយរន្ធ USB-C ខណៈម៉ូដែល Redmi G27 មិនមាននោះទេ។ ហើយម៉ូដែល Redmi G27Q គាំទ្រការសាកភ្លើងបន្តទៅកាន់ឧបករណ៍ផ្សេងបានក្នុងកំលាំង 65W។

Xiaomi Redmi G27 និង Redmi G27Q ត្រូវបានក្រុមហ៊ុនប្រកាសចេញលក់នៅទីផ្សារប្រទេសចិនក្នុងតម្លៃធូរថ្លៃមែនទែន គឺប្រហែល $113 និង $198។ យ៉ាងណាមិញ Xiaomi មិនបានបង្ហើបពីការនាំចេញម៉ូនីទ័រហ្គេមជំនាន់ថ្មីទៅកាន់ទីផ្សារសកល និងតម្លៃនៅឡើយទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន