no-alternative title

Xiaomi MIX Fold 2 បង្ហាញខ្លួនជាផ្លូវការហើយ រូបរាងអេម កម្លាំងម៉ាស៊ីនខ្លាំង រីឯកាមេរ៉ាវិញរឹតតែញាក់សាច់

កាលពីម្សិលមិញនេះ ស្មាតហ្វូនបត់បានជំនាន់ថ្មី Xiaomi MIX Fold 2 បានបង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសចិនហើយ។ ក្រុមហ៊ុននេះ ក៏មានការប្រកាសចេញនូវផលិតផលជាច្រើនទៀតផងដែរ ក្នុងរួមមានស្មាតហ្វូន Redmi K50 Extreme Edition, Pad 5 Pro 12.4, Watch S1 Pro និងកាសស្តាប់ Buds 4 Pro ជាដើម។ អ្វីដែលលេចធ្លោជាងគេ គឺ Mix Fold 2 ដោយសារតែនេះ គឺជាស្មាតហ្វូនដែលមានអេក្រង់បត់បានជំនាន់ទី 2 របស់ក្រុមហ៊ុននេះ ហើយស្មាតហ្វូនបត់បានថ្មីនេះ ត្រូវបានក្រុមហ៊ុនដាក់គោលដៅនៅក្នុងការប្រកួតប្រជែងជាមួយនឹងស្មាតហ្វូន Galaxy Z Fold 4, OPPO Find N, Vivo Fold X និងម៉ូឌែលជាច្រើនទៀតនៅលើទីផ្សារផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូនXiaomi MIX Fold 2 មានលក្ខណៈជាច្រើនដែលខុសប្លែកពីម៉ូដែលជំនាន់មុន។ ស្មាតហ្វូននេះប្រើប្រាស់នូវប្រព័ន្ធ កាមេរ៉ារបស់ Leica ដែលប្រើប្រាស់ម៉ូឌុលកាមេរ៉ា Sony IMX766 ទំហំ 50MP និង 13MP ultra-wide-angle ហើយនិង  គ្រាប់ទីបីមាន 8MP Telephoto ជាមួយនឹងសមត្ថភាពហ៊្សូមបាន 2x zoom។ ស្មាតហ្វូននេះអាចថតវីដេអូកម្រិត 8K និងទ្រទ្រង់នូវ Dolby Vision HDR format ផងដែរ។ ស្មាតហ្វូនដែលអាចបត់បាននេះមានប៊ូតុង Volume និង power នៅខាងស្តាំ។

ស្មាតហ្វូនXiaomi MIX Fold 2 នេះមានកម្រាស់ 5.4mm ហើយនៅពេលដែលវាបត់ វាមានកម្រាស់ 11.2mm ។ ស្មាតហ្វូននេះមានទម្ងន់ប្រហែលជា 262g ។ អេក្រង់ខាងក្រៅរបស់ស្មាតហ្វូន Xiaomi MIX Fold 2 នេះមានទំហំ 6.5-inch Samsung E5 AMOLED ជាមួយនឹងកម្រិតភាពច្បាស់  FHD+ និង 120Hz refresh rate ។ ស្មាតហ្វូននេះការពារដោយកញ្ចក់ Corning Gorilla Glass Victus ថែមទៀត។ សម្រាប់អេក្រង់ខាងក្នុងរបស់ស្មាតហ្វូននេះមានទំហំ 8.2-inches ជាមួយនឹងកម្រិតភាពច្បាស់ 2.5K និង 120Hz refresh rate ។ អេក្រង់ខាងក្នុង និងខាងក្រៅនេះទ្រទ្រង់នូវ Dolby Vision, 1,000 nits និង TrueColour។

ស្មាតហ្វូន Xiaomi MIX Fold 2 នឹងមានបន្ទះឈីប Snapdragon 8+ Gen 1 processor រ៉េមទំហំ 12GB និងម៉េមូរីទំហំ 1TB Storage ។ ស្មាតហ្វូនដែលអាចបត់បាននេះមានថាមពលថ្មទំហំ 4,500mAh និងទ្រទ្រង់នូវបច្ចេកវិទ្យា 67W fast charging ។ ស្មាតហ្វូននេះប្រើប្រាស់នូវ MIUI 13 ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ  Android 12 ។ 

ស្មាតហ្វូន Xiaomi MIX Fold 2 នេះមានពណ៌ខ្មៅ និងពណ៌មាស និងមានតម្លៃ  Yuan 8,999 (~$1,335) សម្រាប់ទំហំ  256GB។ សម្រាប់ទំហំ 512GB និង 1TB គឺមានតម្លៃ Yuan 9,999 (~$1,483) និងYuan 11,999 (~$1,780)។ ស្មាតហ្វូននេះអាចធ្វើការកក់ទិញបានចាប់ពីថ្ងៃនេះ ហើយការលក់គឺចាប់ពីថ្ងៃទី 16 ខែសីហានេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន