no-alternative title

ស្មាតហ្វូន Reno8 5G series នឹងបង្ហាញវត្តមាននៅលើទីផ្សារប្រទេសហ្វីលីពីនឆាប់ៗនេះហើយ

កាលបរិច្ឆេទនៃការបង្ហាញវត្តមានរបស់ស្មាតហ្វូន OPPO Reno8 series នៅក្នុងប្រទេសហ្វីលីពីនត្រូវបានទម្លាយហើយ។ ក្រុមហ៊ុន OPPO នៅក្នុងប្រទេសហ្វីលីពីន នឹងប្រកាសចេញនូវស្មាតហ្វូនថ្មីនេះ នៅក្នុងពេលឆាប់ៗនេះ។ ស្មាតហ្វូន Reno8 series ក៏មានការបែកធ្លាយជាច្រើនផងដែរ ហើយវាក៏មានស្មាតហ្វូនប្រភេទ Reno8 5G និង Reno8 Pro 5G ។ ស្មាតហ្វូនទាំងពីរនេះនឹងបង្ហាញខ្លួនសម្រាប់ទីផ្សារសកលនៅក្នុងខែកក្កដានេះ។ 

នៅមុនការប្រកាសជាផ្លូវការ ស្មាតហ្វូននេះ ក៏មានការបែកធ្លាយអនឡាញជាច្រើនផងដែរ។ គួររំលឹកផងដែរថា សម្រាប់រ៉េម ពណ៌ និងម៉េមូរិរបស់ស្មាតហ្វូន Reno8 Pro នៅក្នុងប្រទេសឥណ្ឌា ក៏បានទម្លាយកាលពីដើមឆ្នាំនេះផងដែរ។ ស្មាតហ្វូន Reno8 Z 5G ក៏បង្ហាញខ្លួនជាផ្លូវការកាលពីដើមឆ្នាំនេះផងដែរ។ ប្រសិនបើក្រុមហ៊ុន OPPO ប្រើប្រាស់នូវយុទ្ធសាស្រ្តនេះ ម៉ូដែល Pro នឹងមិនទាន់បង្ហាញខ្លួននៅក្នុងប្រទេសហ្វីលីពីននោះទេ។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ការបង្ហាញវត្តមានរបស់ស្មាតហ្វូន Reno8 5G series នៅក្នុងប្រទេសហ្វីលីពីន គឺនៅថ្ងៃទី 1 ខែកញ្ញាខាងមុខនេះ។ ស្មាតហ្វូន Reno8 5Gនេះមានបន្ទះឈីប MediaTek Dimensity 1300 SoC ។ ប្រសិនបើម៉ូឌែល Pro បង្ហាញខ្លួននៅក្នុងប្រទេសនេះ ស្មាតហ្វូននេះនឹងមានបន្ទះឈីប MediaTek Dimensity 8100។ ស្មាតហ្វូននេះមានក្រាហ្វិកកាត Mali-G77 GPU ។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.4-inch AMOLED ជាមួយនឹងកម្រិតភាពច្បាស់ 1080p និង 90Hz refresh rate ។

ស្មាតហ្វូននេះមានរ៉េមទំហំ 8GB និងម៉េមូរីទំហំ 256GB ។ ស្មាតហ្វូន Reno8 5G នេះមានកាមេរ៉ាខាងក្រោយ 3 គ្រាប់ដែលមានទំហំ 50MP main camera, 8MP depth និង 2MP macro ។ ស្មាតហ្វូននេះមានកាមេរ៉ាខាងមុខទំហំ 32MP selfie ។ស្មាតហ្វូននេះមានប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 4,500mAh និងបច្ចេកវិទ្យា 80-watt SuperVOOC charging ។ ស្មាតហ្វូននេះ ប្រើប្រាស់នូវ Android 12 ជាមួយនឹង ColorOS 12.1 ។ ស្មាតហ្វូននេះមានពណ៌ Shimmer Gold និង Shimmer Black ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន