no-alternative title

Samsung បានទម្លាយអំពីសាច់រឿងនៃការឌីស្សាញរូបរាងនៃស្មាតហ្វូន Z Flip4 និង Z Fold4!

គ្រប់គ្នាប្រាកដជាបានដឹងហើយថា ក្រុមហ៊ុន Samsung ទើបតែបង្ហាញនូវស្មាតហ្វូនដែលអាចបត់បានរបស់ខ្លួនកាលពីដើមសប្តាហ៍នេះ ដែលមានដូចជា ស្មាតហ្វូន Galaxy Z Flip4 និង Galaxy Z Fold4 ហើយគ្រប់គ្នាក៏បានឃើញនូវរូបរាងលម្អិតរបស់ស្មាតហ្វូននេះរួចចហើយផងដែរ ប៉ុន្តែពេលនេះ ក្រុមហ៊ុននេះ បានសម្រេចចិត្តក្នុងការចែករំលែកនូវដំណើរការនៃការឌីស្សាញ និងចក្ខុវិស័យរបស់ស្មាតហ្វូននេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងការបង្ហោះនៅក្នុងប្លុកជាច្រើនទម្លាយថា ក្រុមហ៊ុន Samsung បានពន្យល់អំពីការឌីស្សាញដ៏អស្ចារ្យ និងមុខងារជាច្រើនដែលអនុញ្ញាតអោយអ្នកប្រើប្រាស់អាចធ្វើការបានយ៉ាងច្រើននៅក្នុងពេលតែមួយ។ ស្មាតហ្វូន Galaxy Z Flip4 និង  Galaxy Z Fold4 មានការឌីស្សាញជាមួយនឹងគែមស្តើងរលោងជាងស្មាតហ្វូនជំនាន់មុននេះ។ វាធ្វើអោយស្មាតហ្វូននេះមានការឌីស្សាញកាន់តែទាន់សម័យបំផុត។ គែម Bezels របស់ស្មាតហ្វូននេះក៏ស្តើងជាងមុនផងដែរ។

សម្រាប់ពណ៌របស់ស្មាតហ្វូននេះ ក៏ថ្មីកាន់តែប្លែកផងដែរ។ ស្មាតហ្វូនGalaxy Z Flip4 ពណ៌ Bora Purple រួមជាមួយនឹង Beige Fold គឺជាពណ៌ថ្មីដ៏ទាក់ទាញ។ ស្មាតហ្វូន Flip4 នេះមានភាពងាយស្រួលក្នុងការ Zoom in/out នៅលើអេក្រង់ខាងក្រៅ និងងាយស្រួលក្នុងការស្រាវជ្រាវផងដែរ។ ស្មាតហ្វូន  Fold4 អាចប្រើប្រាស់បាន Apps ជាច្រើននៅលើ Navigation Bar បាន។

ស្មាតហ្វូន Galaxy Z Flip4 និង Galaxy Z Fold4ក៏ភ្ជាប់ជាមួយនឹងស្រោមការពារ Bespoke Cases សម្រាប់ការពារបានប្រសើរជាងមុន។ ក្រុមហ៊ុន Samsung ក៏បង្ហាញនូវមុខងារថ្មីៗជាច្រើននៅលើCover Screen ការឌីស្សាញទៅលើនាឡិកា រូបភាព ផ្ទៃខាងក្រោយ និងរូបភាព GIFs ជាដើម។ មុខងារជាច្រើននេះនឹងមានការពេញនិយមប្រើប្រាស់នៅលើស្មាតហ្វូន Z Flip4 ដោយសារតែស្មាតហ្វូន  Z Fold4 គឺមានអេក្រង់ OLED ធំសម្រាប់ប្រើប្រាស់កម្មវិធីជាច្រើនរួចហើយ។

ក្រុមហ៊ុន Samsung បាននិយាយថា ស្មាតហ្វូន Galaxy Z Fold4 និង Galaxy Z Flip4 ក៏ក្លាយជាឧទាហរណ៍ក្នុងការពង្រីកទៅលើសមត្ថភាពនៃស្មាតហ្វូន និងការធ្វើអោយស្មាតហ្វូននេះកាន់តែមានភាពទាន់សម័យនៅក្នុងយុគសម័យទំនើបនេះ។ ស្មាតហ្វូនទាំងពីរនេះមានការពង្រឹងទៅលើសមត្ថភាពកាន់តែខ្លាំងក្លា ហើយវាក៏ផ្តល់នូវបទពិសោធន៍ថ្មីកាន់តែអស្ចារ្យក្នុងការប្រើប្រាស់៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន