យើងបានដឹងថា ក្រុមហ៊ុន OnePlus កំពុងតែធ្វើការនៅលើស្មាតហ្វូនដែលអាចបត់បាននៅក្នុងពេលនេះ។ យោងតាមពាក្យចចាមអារ៉ាមជាច្រើនរបស់ស្មាតហ្វូននេះ កាលពីប៉ុន្មានខែមុននេះ ក៏បាននិយាយថា អំពីប៉ាតង់របស់ស្មាតហ្វូននេះផងដែរ។ ក្រុមហ៊ុននេះ អាចនឹងទម្លាយនូវស្មាតហ្វូនដែលអាចបត់បានរបស់ក្រុមហ៊ុននេះផងដែរ។ ជាក់ស្តែង លោក Pete Lau នាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះក៏ទម្លាយអំពីព័ត៌មានរបស់ស្មាតហ្វូននេះផងដែរ។
កាលពីប៉ុន្មានម៉ោងមុននេះ លោក Lau ក៏បានបង្ហោះនៅលើ Twitter របស់លោក ជាមួយនឹងរូបភាពនៃស្មាតហ្វូននេះ។ លោកក៏សួរទៅកាន់ Followers ថា តើអ្នកគិតយ៉ាងណាចំពោះរឿងនេះ? ថ្មីៗនេះ ក្រុមហ៊ុន OPPO ក៏ធ្វើការនៅលើស្មាតហ្វូនដែលអាចបត់បានចំនួន 2 ម៉ូដែល។ បន្ទាប់ពីវត្តមានរបស់ស្មាតហ្វូន Find N ក្រុមហ៊ុននេះក៏ត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូន Find N Fold និង Find N Flip។
ស្មាតហ្វូនដែលអាចបត់បាននេះ ក៏មានការកើនឡើងដៃគូប្រកួតប្រជែងផងដែរដោយសារតែក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនបានប្រកាសបង្ហាញនូវស្មាតហ្វូនដែលអាចបត់បានរបស់ខ្លួន។ ជាក់ស្តែងក្រុមហ៊ុន Samsung ទើបតែបញ្ជាក់ថា នៅត្រឹមឆ្នាំ 2025 នេះ ស្មាតហ្វូនដែលអាចបត់បាននឹងមានចំនួនច្រើនជាង 50% នៃការនាំចេញស្មាតហ្វូនប្រណិតរបស់ខ្លួន។ ស្មាតហ្វូនដែលអាចបត់បាននឹងក្លាយជាស្តង់ដារថ្មីនៃស្មាតហ្វូនប្រណិត៕