no-alternative title

ស្មាតហ្វូន Huawei Mate 50 series ត្រូវបានគេរាយការណ៌ថា បានទទួលនូវវិញ្ញាបនបត្រពីស្ថាប័ន 3C របស់ចិន រួចហើយ!

នៅពេលនេះ Huawei ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន ត្រូវបានគេបញ្ជាក់ថា បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនថ្មីទៀតហើយ បើទោះបីជាទីផ្សារស្មាតហ្វូនរបស់ខ្លួននៅមិនទាន់ល្អក៏ដោយ។ មកដល់ពេលនេះ ក្រុមហ៊ុននេះ ក៏នៅមិនមានលទ្ធភាពក្នុងការប្រកួតប្រជែងពេញលេញនៅលើទីផ្សារស្មាតហ្វូនផងដែរ។ ទីផ្សារស្មាតហ្វូនរបស់ Huawei ពេលនេះគឺ ត្រឹមតែរស់រានមានជីវិត និងមានម៉ាកយីហោនៅលើទីផ្សារប៉ុណ្ណោះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កាលពីសប្តាហ៍មុននេះ ស្មាតហ្វូនចំនួន 3 ម៉ូឌែលនោះគឺ Huawei Mate 50 series (BNE-AL00, DCO-AL00, CET-AL00) ហើយវាក៏ទទួលបាននូវការអនុម័តចេញពី ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានផងដែរ។ តាមការបញ្ជាក់នៅក្នុងរបាយការណ៍ជាច្រើននោះ ស្មាតហ្វូនទាំងនេះ គឺជាម៉ូឌែល Huawei Mate 50, Huawei Mate 50 Pro និង Huawei Mate 50 RS។ សម្រាប់ព័ត៌មានលម្អិតរបស់ស្មាតហ្វូននេះនៅមិនទាន់បញ្ជាក់នៅឡើយទេ។ ពេលនេះ ស្មាតហ្វូន Huawei Mate 50 ក៏ឆ្លងកាត់នូវវិញ្ញាបនបត្រ 3C របស់ចិនផងដែរ។ 

 

ស្មាតហ្វូននេះមានលេខម៉ូឌែល  DCO-AL00 ហើយវាទ្រទ្រង់នូវបច្ចេកវិទ្យា  66W wired charging ។ បន្ថែមពីនេះទៀតនោះផលិតផល Huawei មួយទៀតក៏ទទួលបាននូវវិញ្ញាបនបត្រ 3C ផងដែរ។ វាប្រហែលជា Huawei MateBook E។ នៅក្នុងបញ្ជីរបស់ 3C នេះ ឧបករណ៍ទាំង 3 នេះគឺទ្រទ្រង់នូវស្តង់ដារ TD-LTE / LTE FDD / WCDMA / CDMA 1X / GSM ។ បន្ថែមពីនេះទៀតនោះ វាក៏ទ្រទ្រង់នូវ  dual-card dual-standby ហើយវាក៏ប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ HarmonyOS របស់ក្រុមហ៊ុន Huawei ថែមទៀត។ នេះមានន័យថា មិនមានផលិតផលណាមួយរបស់ម៉ូឌែលទាំង 3 នេះទ្រទ្រង់នូវ 5G នោះទេ។

រហូតមកដល់ពេលនេះ នៅមិនទាន់មានការបង្ហាញនូវកាលបរិច្ឆេទផ្លូវការនៃការប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូន  Huawei Flagship Series នោះទេ ស្របពេលដែលព័ត៌មាននៃការបែកធ្លាយជាច្រើនរបស់ស្មាតហ្វូន Huawei Mate 50 Series ផងដែរ។ បើតាមការទម្លាយចេញពី @wangzaibaishitong បានបញ្ជាក់ថា ក្រុមហ៊ុន Huawei នឹងរៀបចំនូវព្រឹត្តិការណ៍សម្ភោធន៍មួយនៅថ្ងៃទី 7 ខែកញ្ញាខាងមុខនេះ ដើម្បីបង្ហាញនូវស្មាតហ្វូន Mate 50 series ។ ក្រុមហ៊ុននេះ អាចនឹងប្រកាសចេញនូវវត្តមានរបស់ស្មាតហ្វូន  Huawei Mate 50e, Mate 50, Mate 50 Pro និង Mate 50 RS ៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន