no-alternative title

Xiaomi 12T Series នឹងបង្ហាញខ្លួនជាសកលឆាប់ៗនេះ ខណៈដែលតម្លៃរបស់ស្មាតហ្វូននេះ ត្រូវបានគេទម្លាយផងដែរ!

កាលពីសប្តាហ៍មុននេះ ក្រុមហ៊ុន Redmi បានទម្លាយនូវស្មាតហ្វូន Redmi K50 Ultra នៅក្នុងប្រទេសចិន។ របាយការណ៍ជាច្រើន បានអះអាងថា ស្មាតហ្វូនជំនាន់នេះ នឹងបង្ហាញខ្លួនសម្រាប់ទីផ្សារសកលនៅក្នុងខែតុលានេះ ជាមួយនឹងឈ្មោះហៅថា Xiaomi 12T Pro។ មានការបញ្ជាក់ថា ស្មាតហ្វូននេះ នឹងបង្ហាញវត្តមានជាមួយនឹងស្មាតហ្វូន Xiaomi 12T ផងដែរ។ របាយការណ៍ថ្មីនេះទម្លាយអំពីពណ៌ និងតម្លៃរបស់ស្មាតហ្វូន Xiaomi 12T series។ នៅពេលនេះ អ្នកទម្លាយ  Snoopy Tech ក៏ទម្លាយអំពីតម្លៃជាក់ស្តែងរបស់ស្មាតហ្វូន 12T series ផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមការបញ្ជាក់របស់អ្នកទម្លាយរូបនេះ បានអោយដឹងថា ស្មាតហ្វូន Xiaomi 12T នឹងមានរ៉េមទំហំ 8GB និងម៉េមូរីទំហំ 256GB ។ ស្មាតហ្វូននេះមានពណ៌ខ្មៅ ទឹកប្រាក់ និងខៀវ។ ស្មាតហ្វូននេះមានតម្លៃ 649 euros ។ ស្មាតហ្វូន Xiaomi 12T Pro នេះនឹងមានម៉េមូរី និងពណ៌ដូចគ្នា។ ស្មាតហ្វូននេះមានតម្លៃ 849 euros។  ស្មាតហ្វូន Xiaomi 12T Pro នឹងមានអេក្រង់ទំហំ 6.67-inch OLED FHD+ 144Hz ជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ផងដែរ។ ស្មាតហ្វូននេះប្រើប្រាស់នូវ  MIUI 13 និង  Android 12 OS។ 

ស្មាតហ្វូននេះមានបន្ទះឈីប Snapdragon 8+ Gen 1 ជាមួយនឹង LPDDR5 RAM និង UFS 3.1។ ស្មាតហ្វូន 12T Pro នេះមានថាមពលថ្មទំហំ 5,000mAh ជាមួយនឹងបច្ចេកវិទ្យា 120W fast charging។ ស្មាតហ្វូននេះ នឹងមានកាមេរ៉ាខាងមុខទំហំ 20-megapixel និង 108-megapixel (main) + 8-megapixel (ultra-wide) + 2-megapixel (macro) ។ ស្មាតហ្វូន  Xiaomi 12T នេះនឹងមានបន្ទះឈីប  Dimensity 8100-Ultra ។ ស្មាតហ្វូននេះក៏មានបច្ចេកវិទ្យាសាកថ្មលឿន 67W fast charging ផងដែរ៕

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន