no-alternative title

រូបភាព តម្លៃ និងលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនស៊េរីថ្មី realme 9i 5G ត្រូវបានគេទម្លាយចេញនៅមុនការប្រកាសជាផ្លូវការ

យោងតាមព័ត៌មានថ្មីដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ បាននិយាយថា ស្មាតហ្វូន realme 9i 5G នឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 18 ខែសីហា ខាងមុខនេះ ខណៈដែលរូបភាពរបស់ស្មាតហ្វូនថ្មីនេះ ក៏ត្រូវបានគេផុសនៅលើវិបសាយផ្លូវការរបស់ក្រុមហ៊ុននេះ នៅក្នុងប្រទេសឥណ្ឌាផងដែរ។ ជាមួយនិងបង្ហាញខ្លួននៅលើវិបសាយនេះ ត្រូវបានគេមើលឃើញថា គឺមានតែរូបភាព និងបន្ទះឈីបប៉ុណ្ណោះ។ នៅពេលនេះ Appuals បានទម្លាយចេញនូវព័ត៌មានលក្ខណ់សម្បត្តិទូទៅ និងតម្លៃ ព្រមទាំងរូបភាព Realme 9i 5G នេះហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ផ្អែកតាមការទម្លាយចុងក្រោយនេះ បានបង្ហាញថា Realme 9i 5G ប្រើប្រាស់អេក្រង់ Teardrop notch display និងមានកាមេរ៉ាក្រោយចំនួន 3 គ្រាប់ ព្រមទាំងមានការតម្លើងនូវប្រព័ន្ធសុវត្ថិភាពស្កែនម្រាមដៃនៅលើប៊ូតុងបិទបើកទូរស័ព្ទដែលស្ងិតនៅផ្អនកខាងស្តាំផងដែរ។ ស្មាតហ្វូននេះ នឹងមានពណ៌ខ្មៅ និងពណ៌មាស។ Realme 9i 5G នឹងបំពាក់នូវអេក្រង់ទំហំ 6.6-អ៊ីង IPS LCD បង្ហាញចេញបានកម្រិត FHD+ រត់នៅលើល្បឿន 90Hz refresh rate និងមានកម្រិតឆ្លើយតបនៃការប៉ះលើអេក្រង់ 180Hz ហើយស្មាតហ្វូននេះ នឹងរត់ជាមួយ Android 12 OS ផ្អែកលើ Realme UI 3.0។ 

 

សម្រាប់កម្លាំងម៉ាស៊ីនវិញ ស្មាតហ្វូននេះ ដំណើរការលើនៅលើបន្ទឈីប Dimensity 810 និងមានរ៉េមទំហំ 6GB ហើយនិងអង្គចងចាំទំហំ 128GB និងអាចបន្ថែមរ៉េមបាន 5GB តាមរយៈ virtual RAM និងមានរន្ធសម្រាប់ដាក់បន្ថែមបានមេម៉ូរីបានផងដែរ។ ស្មាតហ្វូន Realme 9i 5G នឹងមានការប្រើប្រាស់នូវកាមេរ៉ាមុខទំហំ 8-Megapixel selfie camera ខណៈដែលកាមេរ៉ាក្រោយ គឺមានទំហំ 50-megapixel main camera និងគ្រាប់ទីពីរមានទំហំ 2-megapixel portrait lens ហើយនិងគ្រាប់ទីបីក៏មានទំហំ 2-megapixel macro camera ជាមួយ 4cm focal length ផងដែរ។ 

និយាយពីតម្លៃវិញ Realme 9i 5G នឹងមានការចេញលកជាមួយជម្រើស 2 ទំហំ គឺ 4GB+64GB និងទំហំ 6GB+128GB ជាមួយនិងតម្លៃ Rs 15,000 (~$188) នៅក្នុងទីផ្សារនេះ។ 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន