no-alternative title

Huawei Mate 50 RS Porsche Design ត្រូវបានគេទម្លាយពីការឌីស្សាញប្រព័ន្ធកាមេរ៉ានៅលើផ្ទៃកញ្ចក់ខ្នងខាងក្រោយ

ក្រុមហ៊ុន Huawei ត្រូវបានគេដឹងថាត្រៀមប្រកាសចេញកំពូលស្មាតហ្វូនជំនាន់ថ្មី Huawei Mate 50 Series នៅលើទឹកដីកំណើតរបស់ខ្លួន ប៉ុន្តែ សម្រាប់កាលបរិច្ឆេទមិនទាន់ត្រូវបានបង្ហាញច្បាស់លាស់នៅឡើយទេ។ ទោះជាបែបនេះក្តី បើតាមប្រភពព័ត៌មានចចាមអារាមបាននិយាយថា Huawei Mate 50 Series នឹងមកដល់ផ្លូវការណ៍នៅក្នុងសប្តាហ៍ទីមួយខែក្រោយនេះ (ខែកញ្ញា)។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ខណៈពេលដែលការបង្ហាញវត្តមានមិនទាន់មកដល់ ស្មាតហ្វូនកំពូលជំនាន់ថ្មីនេះត្រូវបានគេដឹងថាមានសមាជិកចំនួន 4 នាក់ គឺមាន Huawei Mate 50, Mate 50 Pro, Mate 50e និងម៉ូដែលពិសេស Mate 50 RS Porsche Design។ ហើយនៅក្នុងពេលនេះក៏មានការទម្លាយពីផ្នែកកញ្ចក់ខាងក្រោយរបស់ម៉ូដែល Mate 50 RS Porsche Edition ផងដែរ។ បើតាមរូបភាពបែកធ្លាយផ្ទៃកញ្ចក់ខាងក្រោយរបស់ម៉ូដែល Edition នេះបង្ហាញឲ្យឃើញថា មានការឌីស្សាញ zone ប្រព័ន្ធកាមេរ៉ាជារាង octagonal-shaped camera module ស្ថិតនៅចំកណ្តាលទូរស័ព្ទនាផ្នែកខាងលើជាមួយការរៀបចំកញ្ចប់លែនកាមេរ៉ាខ្នាត 2x2 ដែលប្រព័ន្ធកាមេរ៉ាកំពូលស្មាតហ្វូនចំនាន់ថ្មីនេះ នឹងមានបំពាក់មកជាមួយបច្ចេកវិទ្យាថ្មីរបស់ Huawei ហៅថា XMAGE។

 

ក្នុងរូបភាពបែកធ្លាយថ្មីនេះក៏បានបង្ហាញថា Huawei Mate 50 RS Porsche Edition គឺមានជម្រើសបីពណ៌ គឺមានពណ៌ខ្មៅ ពណ៌ក្រហម និងពណ៌លឿង។ បើតាមប្រភពព័ត៌មានបានបង្ហើបថា ម៉ូដែលស្តង់ដារ Huawei Mate 50 នឹងបំពាក់មកជាមួយបន្ទះអេក្រង់កម្រិត 90Hz នៅខណៈដែរម៉ូដែល Mate 50 Pro និង Mate 50 RS Porsche Edition នឹងបំពាក់បន្ទះអេក្រង់ដែលមានល្បឿន 120Hz refresh rate។ ប្រភពព័ត៌មានចចាមអារាមក៏បានបញ្ជាក់ថា Huawei Mate 50 Series នឹងគាំទ្រមកជាមួយបន្ទះឈីប Kirin 9000S ដែលជាជំនាន់ថ្មីបន្ទាប់ពី Kirin 9000 របស់ Huawei ផ្ទាល់។

ប៉ុន្តែបើតាមប្រភពមួយចំនួនបញ្ជាក់ថាសម្រាប់ម៉ូដែល Huawei Mate 50 RS Porsche Edition គឺនឹងមិនប្រើបន្ទះឈីប Kirin របស់ Huawei នោះទេ ដែលអាចនឹងប្រើបន្ទះឈីប Snapdragon 888 ឬ 8 Gen 1 របស់ Qualcomm ជំនូសវិញ ប៉ុន្តែជាឈីប 4G ប៉ុណ្ណោះ។ ដូចគ្នាទៅនឹងស្មាតហ្វូនស៊េរីថ្មីៗមួយចំនួនរបស់ Huawei ដែរ ដោយ Mate 50 Series នឹងត្រូវដំឡើងមកជាមួយប្រតិបត្តិការ Huawei HarmonyOS3.0 ដែលនៅទីផ្សារប្រទេសចិនហៅថា HongMeng OS។ បើតាមប្រភពព័ត៌មានចុងក្រោយបានឲ្យដឹងថា Huawei Mate 50 Series នឹងមកដល់ផ្លូវការណ៍នៅថ្ងៃទី 7 ខែកញ្ញា ឆ្នាំ 2022 មុនការមកដល់របស់ Apple iPhone 14 Series ប៉ុន្មានថ្ងៃប៉ុណ្ណោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន