no-alternative title

ទីផ្សាររថយន្តអគ្គិសនីនៅទូទាំងសកលលោកមានកំណើន 63% នៅឆមាសដំបូងក្នុងឆ្នាំ 2022

យោងទៅលើរបាយការណ៍ស្រាវជ្រាវទីផ្សាររបស់ស្ថាប័ន Canalys បានឲ្យដឹងថា ទីផ្សាររថយន្តអគ្គិសនីនៅទូទាំងទីផ្សារសកលសម្រាប់ឆមាសដំបូងក្នុងឆ្នាំ 2022 នេះមានការកើនឡើងរហូតដល់ទៅ 63% ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ គឺរថយន្តអគ្គិសនីដែលផលិតដោយក្រុមហ៊ុនចិនមានចំនែកទីផ្សារលក់សរុបរហូតដល់ទៅ 57% នៅលើទីផ្សារទូទាំងសកលលោក។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមស្ថិតិបានបង្ហាញថា នៅក្នុងឆមាសដំបូងប្រជាជនបានទិញរថយន្តអគ្គិសនីចំនួន 2.4 លានគ្រឿង មានចំនែកទីផ្សារលក់សរុបប្រមាណ 26% នៅក្នុងប្រទេសនេះ ហើយបើធៀបនឹងឆមាសដូចគ្នាកាលពីឆ្នាំ 2021 ឃើញថាមានអត្រាកើនឡើងប្រមាណ 10%។ សម្រាប់ទីផ្សារអឺរ៉ុបវិញការនាំចេញរថយន្តអគ្គិសនីគឺមានចំនួន 1.1 លានគ្រឿង និងមានចំនែកការលក់ 20% កើនឡើង 16% ធៀបនឹងឆមាសទីមួយក្នុងឆ្នាំ 2022។ ដោយឡែកនៅទីផ្សារសហរដ្ឋអាមេរិកវិញមានចំនួនលក់ចេញបាន 414,000 គ្រឿង ដែលបង្ហាញថាមានចំនែកទីផ្សារកំណើនកើនឡើងពី 3% ទៅ 6% ក្នុងមួយឆ្នាំ។

 

តាមការបង្ហាញក្នុងរបាយការណ៍ Canalys ឃើញថា ទីផ្សាររថយន្ត EV របស់ប្រទេសចិន គឺជាទីផ្សារដែលរីកលូតលាស់លឿនបំផុត ដែលបង្ហាញពីសញ្ញានៃការងើបឡើងវិញបន្ទាប់ពីបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់។ BYD គឺជាក្រុមហ៊ុនផលិតរថយន្ត EV ដ៏ធំបំផុតនៅក្នុងប្រទេសចិន ហើយរថយន្តចំនួន 6 ក្នុងចំណោមរថយន្តដែលលក់ដាច់បំផុតទាំង 10 ត្រូវបានផលិតដោយក្រុមហ៊ុនមួយនេះ។ ហើយនៅទីផ្សារអ៊ឺរ៉ុបវិញ ត្រូវបានគេមើលឃើញពីសញ្ញានៃការថមថយមួយចំនួន ដោយសារការលក់រថយន្តដឹកអ្នកដំណើរសរុបបានធ្លាក់ចុះ ហើយរថយន្តប្រភេទ PHEVs មិនសូវមានប្រជាប្រិយភាពខ្លាំងទេនៅឆ្នាំនេះ បើធៀបនឹងឆ្នាំ 2021។ 

 

ក្រុមហ៊ុន Tesla ត្រូវបានគេមើលឃើញថា ជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដែលកំពុងនាំមុខទីផ្សារនៅអឺរ៉ុបជាមួយនឹងម៉ូដែលពីររបស់ខ្លួននៅលើតារាងលក់ដាច់បំផុតក្នុងនោះមាន Model Y បានឈរនៅចំណាត់ថ្នាក់ទី 1 ក្នុងតារាងលក់ ហើយតាមពីក្រោយដោយ Model 3 ។ ក្រុមហ៊ុនផលិតរថយន្ត Tesla បាននាំមុខទីផ្សាររថយន្តអគ្គិសនីនៅសហរដ្ឋអាមេរិកដោយកាន់កាប់ចំនែកទីផ្សារសរុប 60%។ បើតាមការស្រាវជ្រាវ តម្រូវការទីផ្សាររថយន្តអគ្គិសនីរបស់ Tesla អាចនឹងមានតម្រូវការខ្ពស់ជាងនេះប្រសិនបើក្រុមហ៊ុនអាមេរិកនេះបានបញ្ចេញម៉ូដែលថ្មី។


ក្នុងរបាយការណ៍បញ្ជាក់ថា ការកើនឡើងតម្លៃប្រេងឥន្ធនៈ និងការលើកទឹកចិត្តរបស់រដ្ឋាភិបាលអាមេរិក គឺជាកត្តាជំរុញចម្បងសម្រាប់ការកើនឡើងនៃចំនួនការលក់រថយន្ត EV ប៉ុន្តែការផ្គត់ផ្គង់នៅតែមានកម្រិត ហើយប្រជាជនរង់ចាំអស់ជាច្រើនខែសម្រាប់រថយន្តដែលបានបញ្ជាទិញរបស់ពួកគេមកដល់។ អ្នកវិភាគមានការព្រួយបារម្ភថា អនាគតសេដ្ឋកិច្ចមិនច្បាស់លាស់ (អតិផរណាសកល) អាចជាបញ្ហាបង្កឲ្យមានផលប៉ះពាល់ដល់ទីផ្សារ EV ជាអវិជ្ជមាននៅឆ្នាំក្រោយនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន