no-alternative title

បែកធ្លាយ Poster របស់ Xiaomi 13 និង Xiaomi 13 Pro បង្ហាញចេញនូវរូបរាងស្មាតហ្វូននេះច្បាស់បំផុត

កាលពីម្សិលមិញនេះ មានការលេចធ្លាយនូវរូបរាបផ្នែកខាងមុខនៃស្មាតហ្វូនរបស់ក្រុមហ៊ុន Xiaomi ម៉ូដែលថ្មី Xiaomi 13 Pro ហើយនៅថ្ងៃមានការ

បន្តបែកធ្លាយនូវរូបភាព Poster ថ្មីមួយទៀតហើយនៅអនឡាញ ដែលម្តងនេះ គឹមានការបង្ហាញពីរូបភាពរបស់ Xiaomi 13 និង 13 Pro នៅក្នុងផ្ទាំងតែមួយតែម្តង។ នៅក្នុងរូបភាពថ្មីនេះ គឺមានបង្ហាញចេញទាំងផ្នែកអេក្រង់និងផ្នែកខ្នាងខាងក្រោយរបស់ស្មាតហ្វូនជំនាន់ថ្មីទាំងពីរនេះថែមទៀតផង។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមរូបភាពនេះ គឺបានបង្ហាញថា ស្មាតហ្វូន Xiaomi 13 Pro អាចនឹងមានអេក្រង់ដែលមានគែមកោង ខណៈដែលម៉ូដែលស្តង់ដារ គឺនឹងមានអេក្រង់រាបស្មើរ។ ហើយនៅផ្នែកខាងស្តាំនៃស្មាតហ្វូនទាំងពីរនេះ គឺមានការឌីស្សាញប៊ូតុងឡើងចុះសម្លេង និងប៊ូតុងបិទបើកទូរស័ព្ទ។ ហើយបើក្រឡេកមកមើលផ្នែកខាងក្រោយវិញ ស្មាតហ្វូន  Xiaomi 13 ទាំងពីរនេះ គឹមានការប្រើប្រាស់នូវម៉ូឌុលកាមេរ៉ា rectangle-shaped។ ដែលគ្រាប់សម្រាប់កាមេរ៉ាគោល គឺទំហំធំ នឹងត្រូវបានគេរំពឹងថា នឹងមានការប្រើប្រាស់នូវសិនស័រថ្មីដែលមានទំហំ 1-អ៊ីង camera sensor ហើយនិងមានការរួមដំណើរដោយកាមេរ៉ាពីរគ្រាប់ទៀត ព្រមទាំង LED flash ផងដែរ។

 

សូមជំរាបថា កន្លងមកក៏ធ្លាប់មានពាក្យចាចាមអារ៉ាមនិយាយពីការមកដល់នៃស្មាតហ្វូន Xiaomi 13 Series ជាមួយនិងបច្ចេកវិទ្យាថ្មីៗជាច្រើនផងដែរ។ ក្នុងនោះមានការបញ្ជាក់ថា Xiaomi 13  នឹងមានអេក្រង់ទំហំ 6.36 អ៊ីងOLED display មានសមត្ថភាបអាចបង្ហាញចេញបានកម្រិត 1.5K resolution និងមានល្បឿនរត់បាន 120Hz refresh rate។ សម្រាប់ Xiaomi 13 Pro ប្រហែលជាមានអេក្រង់ទំហំ 6.7-អ៊ីង OLED display បង្ហាញចេញបានកម្រិត 2K resolution និងមានល្បឿនរត់ 120Hz refresh rate។ 

ស្មាតហ្វូន Xiaomi 13 នឹងមានកាមេរ៉ាទំហំ 50-Megapixel ចំនួន 2 គ្រាប់ ខណកដែលគ្រាប់ទីបីនៅមិនទាន់មានាករបញ្ជាក់នោះទេ ហើយចំពោះកាមេរ៉ារបស់ iPhone 13 Pro គឺអាចនឹងមានកាមេរ៉ាទំហំ 50-Megapixel ចំនួន 3គ្រាប់តែម្តង។ ស្មាតហ្វូនថ្មីនេះ នឹងបំបាក់នូវបន្ទះឈីប Snapdragon 8 Gen 2 ដូចគ្នា ហើយនិងមានការប្រើប្រាស់នូវកម្លាំងសាកបញ្ចូលថ្មកម្រិត 100W charging និង 50W wireless charging.

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន