no-alternative title

Xiaomi CIVI 2 នឹងកាមេរ៉ាមុខភ្លោះ 32MP និងមានថ្មទំហំ 4,500mAh ហើយនិងមានការគាំទ្រដោយកម្លាំងសាក 67W

Xiaomi ត្រូវបានគេដឹងថា បានត្រៀមខ្លួនជាស្រេចហើយនៅក្នុងប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនដែលផ្តោតលើនាទីក្មេងៗម៉ូដែល CIVI series ដោយស្មាតហ្វូនម៉ូដែលចុងក្រោយនេះគឺមានឈ្មោះថា Xiaomi CIVI 2 នឹងបង្ហាញខ្លួននៅប្រទេសចិននាថ្ងៃទី 27 ខែកញ្ញានេះហើយ។ នៅមុនការមកដល់ ក្រុមហ៊ុននេះ ក៏បានចែករំលែកនូវព័ត៌មានជាច្រើន រួមមានដូចជា ការឌីស្សាញរូបរាង បច្ចេញវិទ្យា និងលក្ខណៈសម្បត្តិទូទៅជាដើម។ នៅក្នុងទម្លាយចុងក្រោយនេះ គឺនិយាយពីថ្ម និងកម្លាំងសាក របស់ CIVI 2។

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា ថ្មីៗនេះ ក្រុមហ៊ុន Xiaomi ទើបតែទម្លាយព័ត៌មានថ្មីមួយនៅលើបណ្តាញសង្គម Weibo ដែលបញ្ជាក់់ថា ស្មាតហ្វូនស៊េរីថ្មីមួយ គឺនឹងមានការបំពាក់នូវថ្មទំហំ 4,500mAh មានការគាំទ្រនូវកម្លាំងសាក 67W fast charging ផងដែរ។ ជាមួយនិងបច្ចេកវិទ្យានេះ ស្មាតហ្វូននេះសាកថ្មពេញម្តងប្រើប្រាស់ពេលត្រឹមតែ 40 minutes ប៉ុណ្ណោះ។ នៅក្នុងទម្លាយនេះ ក៏មានការបបញ្ជាក់ពីការឌីស្សាញរូបរាង និងទម្ងន់ដ៏ស្រាលរបស់ស្មាតហ្វូននេះដែរ។ 

Xiaomi CIVI 2 ត្រូវបានគេរំពឹងថា នឹងមានការឌីស្សាញអេក្រង់ដូចគ្នាជាមួយនិង iPhone 14 Pro អញ្ចឹងដែរ។ អេក្រង់នេះ គឺមានទំហំ 6.56-អ៊ីង OLED បង្ហាញចេញបានកម្រិត FHD+ ជាមួយល្បឿន 120Hz refresh rate។ សម្រាប់កម្លាំងម៉ាស៊ីនវិញ ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 7 Gen 1 និងមានរ៉េមទំហំ 12GB ប្រភេទ LPDDR5 RAM និងមានមេម៉ូរីទំហំ 256GB ប្រភេទ UFS 3.1។ 

ស្មាតហ្វូននេះ នឹងមានកាមេរ៉ាមុខភ្លោះទំហំ 32-Megapixel នឹងមានកាមេរ៉ាក្រោយ 3 គ្រាប់ ដែលកាមេរ៉ាគោលមានទំហំ 50-Megapixel គាំទ្រដោយមុខងារទប់លំនឹង OIS និងមានការអមដំណើរដោយគ្រាប់ទីពីរមានទំហំ 8-Megapixel ultra-wide lens ហើយនិងគ្រាប់ទីបីទំហំ 2-Megapixel macro។ ស្មាតហ្វូន Xiaomi CIVI 2 នឹងរត់នៅលើ Android 12 OS ផ្អែកលើស្បែកម្មវិធី MIUI 13។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន