no-alternative title

កាមេរ៉ាដែលប្រើប្រាស់នៅលើស្មាតហ្វូនស៊េរីថ្មី OPPO Find X6 Series ត្រួវបានគេទម្លាយចេញហើយ!

ក្រុមហ៊ុន OPPO ត្រូវបានគេរំពឹងថា នឹងមានប្រកាសចេញនូវ Find X6 និង X6 Pro ដែលជាម៉ូដែលប្រណិតរបស់ខ្លួនសម្រាប់ឆ្នាំ 2023 នៅពេលដ៏ខ្លីខាងមុខនេះហើយនៅមុនការមកដល់ជាផ្លូវការនេះ ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ប្រទេសចិនមួយនេះ ក៏បានបញ្ជាក់ថា ស្មាតហ្វូននេះនឹងមានការប្រើប្រាស់នូវបន្ទឈីប Snapdragon 8 Gen 2 ផងដែរ។ នៅថ្ងៃនេះ ក្រុមហ៊ុននេះក៏បានទម្លាយចេញនូវដំណឹងថ្មីស្តីពីកាមេរ៉ាដែលប្រើប្រាស់នៅលើស្មាតហ្វូនស៊េរីថ្មី OPPO Find X6 Series នេះទៀតហើយ។

បើតាមការទម្លាយចេញពី Digital Chat Station នៅលើបណ្តាញ Weibo គឺបានបង្ហាញពីទំហំកាមេរ៉ារបស់ស្មាតហ្វូន OPPO Find X6 series នេះហើយ ដោយក្មុងនោះ គឺមានការសសេរថា សម្រាប់ស្មាតហ្វូនម៉ូដែលស្តង់ដារ OPPO Find X6 គឺនឹងមានការបំពាក់មកជាមួយនូវកាមេរ៉ា 3 គ្រាប់ ដោយកាមេរ៉ាគោលគឺមានទំហំ 50-megapixel ហើយនិងមានការអមមកនូវគ្រាប់ទីពីរមានទំហំ 50-Megapixel Ultrawide-Lens និងគ្រាប់ទីបី 32-Megapixel telephoto។

រូបភាពពាណិជ្ជកម្ម
no-alternative title

បើក្រឡេកមកមើលម៉ូដែលធំជាងគេរបស់ OPPO Find X6 ក៏នឹងមានកាមេរ៉ា 3 គ្រាប់ដូចគ្នា ប៉ុន្តែមានការប្រើប្រាស់នូវកាមេរ៉ាទំហំ 50 ទាំងបីគ្រាប់តែម្តង ក្នុងនោះកាមេរ៉ាមេទំហំ 50-Megapixel គ្រាប់ទីពីរទំហំ 50-Megapixel telephoto និងគ្រាប់ទីបីក៏ទំហំ 50-Megapixel ultrawide camera ផងដែរ។ បើសិនជាព័ត៌មាននេះ ពិតមែននោះ ស្មាតហ្វូនទាំងពីរនេះ នឹងក្លាយជាម៉ូដែលថ្មី ដែលមានកាមេរ៉ាខ្លាំងបំផុត។

ទាក់ទងជាមួយស្មាតហ្វូននេះដែរ ស្មាតហ្វូន Find X6 ក៏ត្រូវបានគេទម្លាយថា នឹងមានអេក្រង់កម្រិត 1.5K ខណៈដែលម៉ូដែៈល Find X6 Pro នឹងមានអេក្រង់កម្រិត 2K resolution ហើយបន្ថែមពីនេះ ក៏មានការបញ្ជាក់ទៀតថា ស្មាតហ្វូននេះ ក៏នឹងមានការបំពាក់មកជាមួយនូវបន្ទះឈីប Snapdragon 8+ Gen2 ផងដែរ។ ចំពោះម៉ូដែល Find X6 អាចនឹងប្រើប្រាស់ត្រឹមតែបន្ទះឈីប Snapdragon 8+ Gen1 ប៉ុណ្ណោះ។ OPPO Find X6 អាចនឹងបង្ហាញវត្តមាននៅឆ្នាំក្រោយ (2023)។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន