no-alternative title

ស្មាតហ្វូនបត់បានជំនាន់ថ្មី vivo X Fold+ នឹងបង្ហាញវត្តមានជាផ្លូវការនៅថ្ងៃនេះហើយ!

ក្រុមហ៊ុន Vivo ត្រូវបានគេបញ្ជាក់ថា នឹងបង្ហាញចេញនូវស្មាតហ្វូនជំនាន់ទី 2 របស់ខ្លួនម៉ូដែល Vivo X Fold+ នៅក្នុងប្រទេសចិននាថ្ងៃនេះហើយនៅមុនការប្រកាសចេញនេះ ស្មាតហ្វូននេះ ត្រូវបានគេប្រទះឃើញថា បានបង្ហាញវត្តមាននៅលើវិបសាយ Wireless Power Consortium ហើយ ដែលថែមទាំងមានការបញ្ជាក់ពីការឌីស្សាញរូបងរា និងការប្រើប្រាស់នូវបន្ទះឈីប រួមជាមួយនិងមុខងារថ្មីៗមួយចំនួនរបស់ស្មាតហ្វូននេះថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមទម្លាយនៅលើ MySmartPrice គឺបានបង្ហាញថា ស្មាតហ្វូន Vivo X Fold+ គឺបានឆ្លងកាត់វិបសាយ Wireless Power Consortium រួចហើយ ជាមួយនិងលេខម៉ូដែល V2229A ហើយនៅលើតារាងនេះ ក៏មានការបង្ហាញនូវរូបភាពថ្មីរបស់ស្មាតហ្វូនជំនាន់ថ្មីនេះផងដែរ។ បើមើលទៅលើរូបភាពថ្មីនះ គឺមិនមានអ្វីខុសពីម៉ូដែលមុនប៉ុន្មាននោះទេ ដោយគ្រាន់តែស្មាតហ្វូនបត់បានថ្មីនេះ នឹងមានបន្ថែមនូវពណ៌ក្រហមថ្មីតែប៉ុណ្ណោះ។ 

ទាក់ទងនិងព័ត៌មានផ្សេងៗនោះ បើតាមការទម្លាយកន្លងមក គឺមានការបញ្ជាក់ថា Vivo X Fold+ នឹងមានការប្រើប្រាស់នូវទំហំអេក្រង់ខាងក្នុងដូចម៉ូដែលមុនដែរ គឺមានទំហំ 8.03-អ៊ីង ខណៈដែលអេក្រង់ខាងក្រៅ គឺមានទំហំ 6.53-អ៊ីង ហើយអេក្រង់ទាំងពីរនេះ គឺមានសមត្ថភាពដូចគ្នា គឺមានអាចរត់បានជាមួយល្បឿន 120Hz refresh rate។ ងាកមកកម្លាំងម៉ាស៊ីនវិញ ស្មាតហ្វូនបត់បានជំនាន់ទីពីររបស់ក្រុមហ៊ុន vivo នេះ គឺមានការបំពាក់មកនូវបន្ទះឈីប Snapdragon 8+ Gen 1។

ស្មាតហ្វូននេះត្រូវបានគេដឹងថា បានឆ្លងកាត់ការធ្វើតេស្តពីស្ថាប័ន Antutu រួចហើយ គឺមានសមត្ថភាពខ្ពស់។ ស្មាតហ្វូននេះមានរ៉េមទំហំ 12GB និងអង្គចងចាំនៅក្នុងម៉ាស៊ីនទំហំ 512GB។ និយាយពីថាមពលវិញ ស្មាតហ្វូននេះមានថ្មទំហំ 4,730mAh គាំទ្រដោយកម្លាំងសាក 80W wired charging និង 50W of wireless charging។ ស្មាតហ្វូននេះមានកាមេរ៉ា 4 គ្រាប់ គឺកាមេរ៉ាគោលមានទំហំ 50-Megapixel គ្រាប់ទីពីរមានទំហំ 48-Megapixel ultra-wide ខណៈដែលទីបីមានទំហំ 12-megapixel portrait ហ៊្សូមបាន 2x optical zoom និងគ្រាប់ទីបួនមានទំហំ 8-Megapixel periscope lens អាចហ៊្សូមបាន 5x optical zoom។ ចំពោះកាមេរ៉ាមុខ គឺមានទំហំ 16-megapixel selfie camera.

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន