no-alternative title

បែកធ្លាយលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន OPPO A77s ខណៈដែលការប្រកាសជាផ្លូវការ នឹងធ្វើឡើងនៅក្នុងពេលឆាប់ៗនេះ

យោងតាមការទម្លាយចេញលោក Mukul Sharma បានបញ្ជាក់ថា ស្មាតហ្វូនថវិកាជំនាន់ថ្មីម៉ូដែល OPPO A77s នឹងបង្ហាញវត្តមាននៅលើទីផ្សារប្រទេសឥណ្ឌានាចុងខែកញ្ញា ឬដើមខែតុលាខាងមុខនេះហើយ។ នៅពេលនេះអ្នកទម្លាយរូបនេះ បានបន្តបញ្ចេញនូវរូបរាងផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ រួមជាមួយនិងបែកធ្លាយលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន OPPO A77s ថែមទៀតផង។

ស្មាតហ្វូន OPPO A77s ត្រូវបានគេបញ្ជាក់ថា នឹងមានការប្រើប្រាស់នូវអេក្រង់ទំហំ 6.56-អ៊ីងប្រភេទ LCD បង្ហាញចេញបាននៅក្នុងកម្រិត HD+ resolution។ នៅលើអេក្រង់នេះ គឺមានការឌីស្សាញនូវរន្ធ Teardrop Notch មួយគ្រាប់ ដែលក្នុងរន្ធនេះ គឺមានញាត់នូវកាមេរ៉ាទំហំ 8-Megapixel ដែលទ្រទ្រង់នូវបច្ចេកវិទ្យា AI retouching ផងដែរ។ OPPO A77s នឹងមានកាមេរ៉ា ក្រោយទំហំ 50-Megapixel និងគ្រាប់ទីពីរមានទំហំ 2-Megapixel depth។ សម្រាប់ Software វិញ គឺដំណើរនៅលើ Android 12 OS ផ្អែកលើស្បែកកម្មវិធី ColorOS 12.1។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន A77s នឹងបំពាក់មកជាមួយនូវបន្ទះឈីប Snapdragon 680។ ខណៈដែលលោកកន្លងមក លោក Sharma ធ្លាប់បាននិយាយថា ស្មាតហ្វូនថ្មីនេះ នឹងមានពីរជម្រើស គឺទំហំ 6GB+128GB និងមួយទៀត 8GB+128 GB។ សូមជំរាបថា ស្មាតហ្វូននេះអាចបន្ថែមរ៉េមបាន 5GB តាមរយៈមុខងារ virtual RAM។ ស្មាតហ្វូន A77s នឹងមានថ្មទំហំ 5,000mAh គាំទ្រដោយកម្លាំងសាក 33W fast charging។

ស្មាតហ្វូននេះ នឹងមានការប្រើប្រាស់ប្រព័ន្ធស្កែនម្រាមដៃនៅចំហៀងតួ និងមានមុខងារ ultra-linear dual stereo speakers។ ការបែកធ្លាយនេះ បានបញ្ជាក់ទៀតថា ស្មាតហ្វូននេះ នឹងមានកម្រ៉ាស់ 7.99mm។ រហូតមកដល់ពេលនេះ នៅមិនទាន់មានការបញ្ជាក់តម្លៃនៅឡើយទេសម្រាប់ OPPO A77s ខណៈដែល OPPO A77 ដែលមានវត្តមាននៅឥណ្ឌាមានតម្លៃ 15,490 (~$190)។ មានការព្យាករណ៌ថា A77s នឹងមានតម្លៃខ្ទង់ Rs 17,000 (~$209)។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន