no-alternative title

Hertz ប្រកាសទិញរថយន្តអគ្គិសនីចំនួន 175,000 គ្រឿងពីក្រុមហ៊ុន GM សម្រាប់រយះពេល 5 ឆ្នាំ

ក្រុមហ៊ុនជួលរថយន្តខ្នាតយក្ស Hertz បានប្រកាសថា ខ្លួនបាននឹងកំពុងពង្រីកសេវាកម្មជួលរថយន្តថ្មីរបស់ខ្លួនជាមួយការប្រើប្រាស់រថយន្តអគ្គិសនី។ ក្រុមហ៊ុននេះ បានយល់ព្រមក្នុងការទិញរថយន្តអគ្គិសនីពីក្រុមហ៊ុន GM ចំនួន 175,000 គ្រឿងសម្រាប់រយះពេល 5 ឆ្នាំទៅមុខទៀត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងចំនោមរថយន្តទាំងអស់ដែលក្រុមហ៊ុន Hertz ព្រមព្រៀងទិញពី GM នឹងមានចាប់ពីម៉ូដែល Chevrolet, Buick, GMC, Cadillac, និង BrightDrop ហើយការនាំចេញទំនងជានឹងចាប់ផ្តើមធ្វើឡើងនៅត្រីមាសដំបូងក្នុងឆ្នាំ 2023 រួមជាមួយរថយន្តម៉ូដែល Bolt EV និង Bolt EUV រហូតដល់ឆ្នាំ 2027។ នេះវាមិនមែនត្រឹមតែជាការពង្រីកសេវាកម្មជូលរថយន្តរបស់ក្រុមហ៊ុន Hertz ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការពង្រីកទីផ្សាររថយន្តអគ្គិសនី សម្រាប់ការបើកបរនៅលើដងវិថីផងដែរ ដោយក្រុមហ៊ុន Hertz នឹងផ្តល់ជូនរថយន្តចាប់ពីរថយន្តខ្នាតតូច ខ្នាតមធ្យម SUV រថយន្ត Pickup និងរថយន្តប្រភេទ Luxury ថែមទៀតផង។ Hertz បានប៉ាន់ប្រមាណថា ក្នុងរយៈពេល 5 ឆ្នាំខាងមុខ អតិថិជនរបស់ខ្លួននឹងធ្វើដំណើរជាង 8 ពាន់លានម៉ាយជាមួយរថយន្ត EV ទាំងនេះ។ 

នាយកប្រតិបត្តិក្រុមហ៊ុន GM លោក Mary Barra បាននិយាយថា "ជាមួយនឹងជម្រើសយានយន្ត បច្ចេកវិទ្យា និងរយះចំងាយបើកបរដែលយើងកំពុងផ្តល់ជូន ខ្ញុំមានទំនុកចិត្តថា បទពិសោធន៍ជួលរថយន្តនីមួយៗនឹងបង្កើនការពិចារណាលើការទិញសម្រាប់ផលិតផលរថយន្តអគ្គិសនីរបស់យើង និងជំរុញកំណើនការលក់សម្រាប់ក្រុមហ៊ុនរបស់យើងបន្ថែមទៀត" ។ ក្រុមហ៊ុន Hertz ចង់បង្កើតពង្រីកការជួលរថយន្តឲ្យធំបំផុតសម្រាប់រថយន្ត EVs នៅអាមេរិកខាងជើង។ ក្រុមហ៊ុននេះមានរថយន្តអគ្គិសនី (EV) រាប់ម៉ឺនគ្រឿងសម្រាប់ជួល និងមានទីតាំងសម្រាប់ជូល 500 ទីតាំងនៅទូទាំង 38 រដ្ឋ។ គោលដៅរបស់ក្រុមហ៊ុន Hertz គឺផ្តល់ជូនអតិថិជនសម្រាប់ការជូលរថយន្តអគ្គិសនីដល់ទៅ 25% ត្រឹមចុងឆ្នាំ 2024៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន