no-alternative title

ក្រុមហ៊ុន Nvidia បង្ហាញចេញនូវក្រាហ្វិកកាត RTX 40-Series ហើយនឹងប្រកាសចេញលក់នៅលើទីផ្សារនៅខែក្រោយ

នៅថ្ងៃនេះ ក្រុមហ៊ុន Nvidia បានបង្ហាញនូវក្រាហ្វិកកាតថ្មីចំនួន 3 ដែលផ្អែកនៅលើស្ថាបត្យកម្មជំនាន់ថ្មី។ ក្រាហ្វិកកាតនេះអាចរកទិញបាននៅខែក្រោយនេះ ហើយតម្លៃចាប់ផ្តើមរបស់វាគឺ $899 ។ ក្រាហ្វិកកាត RTX 4090 នេះប្រើប្រាស់នូវ 16384 CUDA cores ដែលមានល្បឿន  boost clocks ដល់ទៅ 2.52GHz។  ក្រាហ្វិកកាតនេះ មានកម្លាំង 24GB GDDR6X Memory និង 384-Bit Memory Interface។ ក្រុមហ៊ុន Nvidia បានបញ្ជាក់ថា ក្រាហ្វិកកាតនេះ មានល្បឿនលឿនជាងមុន 2.4 ដងបើធៀបជាមួយនឹងក្រាហ្វិកកាត RTX 3090 Ti។ ក្រាហ្វិកកាត RTX 4090 ថ្មីនេះមានកម្លាំង 450W ហើយនិងមានតម្លៃ $1599 ព្រមទាំងអាចរកទិញបានចាប់ពីថ្ងៃទី 12 ខែតុលា។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ក្រាហ្វិកកាត RTX 4080 វិញ គឺមានចំនួន 2 ស៊េរី ដែលមាន 9728 CUDA Cores និង 2.51GHz Boost Clock។ ក្រាហ្វិកាតនេះមានកម្លាំង 16GB GDDR6X Memory ជាមួយនឹង 256-bit interface។ ក្រុមហ៊ុន  Nvidia និយាយថា ក្រាហ្វិកាតនេះ ក៏មានល្បឿន 2.4 លឿនជាងក្រហ្វិកកាត RTX 3080 Ti ផងដែរ។ សម្រាប់មួយទៀត គឺមានកម្លាំង 12GB GDDR6X Memory និង 192-Bit Memory Interface។ ក្រាហ្វិកាតនេះមានសមត្ថភាពអាចរត់បាន 7680 CUDA cores និង 2.61GHz Boost Clock។ សម្រាប់ក្រាហ្វិកាតប្រភេទ 16GB នេះ មានកម្លាំង 320W និង 12GB ដែលមានកម្លាំង  285W។ ក្រាហ្វិកាត RTX 4080 មានតម្លៃ $1199 និង $899 ហើយនឹងអាចរកទិញបាននៅក្នុងខែវិច្ឆិកានេះ។

ក្រុមហ៊ុន Nvidia នឹងចាប់ផ្តើមលក់នូវក្រាហ្វិកកាត Founders Edition cards សម្រាប់ RTX 4090 និង 16GB RTX 4080 ជាមួយនឹងម៉ូឌែលជាច្រើនចេញពីដៃគូ AIB របស់ខ្លួនដូចជា ASUS, Colorful, Gainward, Galaxy, GIGABYTE, INNO3D, MSI, Palit, PNY និង  ZOTAC ។ ក្រាហ្វិកកាតនេះមាន HDMI 2.1 និង DisplayPort 1.4a connectivity ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន