Xiaomi Civi 2 ក៏នឹងមានការឌីស្សាញរន្ធសម្រាប់កាមេរ៉ាភ្លោះ ដូចមុខងារថ្មីដែលប្រើនៅលើ iPhone14 Pro អញ្ចឹងដែរ!

បើតាមដំណឹងផ្លូវការនោះ គឺបាននិយាយថា ក្រុមហ៊ុន Xiaomi គ្រោងនឹងបង្ហាញចេញនូវស្មាតហ្វូនជំនាន់ថ្មីម៉ូដែល Xiaomi Civi 2 នៅក្នុងប្រទេសចិននៅថ្ងៃ 27 ខែកញ្ញាខាងមុខនេះហើយ។ នៅមុនការបង្ហាញខ្លួននេះ ក្រុមហ៊ុននេះ ក៏មានការទម្លាយចេញនូវព័ត៌មានជាច្រើនរបស់ស្មាតហ្វូនជំនាន់ថ្មីនេះផងដែរ។ សូមជំរាបថា កាលពីថ្ងៃម្សិលមិញនេះ ក្រុមហ៊ុននេះក៏មានការបញ្ចេញនូវការឌីស្សាញរបស់ស្មាតហ្វូនថ្មីនេះផងដែរ។ ហើយនៅថ្ងៃនេះ ក្រុមហ៊ុននេះក៏បានទម្លាយនូវកាមេរ៉ាមុខរបស់ស្មាតហ្វូនថែមទៀត។

ផ្អែកទៅលើការបែកធ្លាយនូវព័ត៌មាននៅថ្ងៃនះ បានអោយដឹងថា Xiaomi Civi 2 នឹងមានការទ្រទ្រង់នូវរន្ធអេក្រង់ Pill-Shaped ដែលមានការឌីស្សាញជាមួយនិងរន្ធចំនួន 2 គ្រាប់នៅចំកណ្តាលអេក្រង់ ដូចអ្វីដែលលោកអ្នកបានឃើញនៅអេក្រង់របស់ស្មាតហ្វូន iPhone 14 Pro និង iPhone 14 Pro Max អញ្ចឹងដែរ។ សូមជំរាបថា កន្លងមក ស្មាតហ្វូនប្រភេទ Android ក៏ធ្លាប់បានប្រើប្រាស់នូវរន្ធ pill-shaped holes នេះផងដែរ ប៉ុន្តែសម្រាប់វត្តមានរន្ធនេះនៅលើ Xiaomi Civi 2 គឺអាចនិយាយថា នេះគឺជាស្មាតហ្វូន Android ដំបូងគេហើយដែលប្រើរន្ធនេះនៅចំកណ្តាលអេក្រង់ ខណៈដែលម៉ូដែលមុនៗ គឺធ្លាប់តែប្រើនៅខាងឆ្វេង ឬស្តាំប៉ុណ្ណោះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Xiaomi បានបញ្ជាកក់ថា ស្មាតហ្វូននេះ នឹងមានការប្រើប្រាស់នូវកាមេរ៉ាមុខភ្លោះ ដែលមានទំហំ 32MP ដែលមានភ្ជាប់នូវមុខងារ ALD anti-glare coating ហើយនិងមាន Aperture f/2.0 ព្រមទាំងគាំទ្រដោយតមុខងារ Autofocus Support ថែមទៀតផង។ សម្រាប់សិនស័រគ្រាប់ទីពីរ គឺមានគាំទ្រដោយឡែន Ultra-Wide។ កាមេរ៉ាចំនួន 2 គ្រាប់នេះ ក៏មានការគាំទ្រ Quad-LED flashlight ផងដែរ។ស្មាតហ្វូននេះមានកម្រ៉ាស់ 7.23mm និងមានទម្ងន់ 171.8g។ យោងតាមរបាយការណ៍ បាននិយាយថា ស្មាតហ្វូននេះ នឹងបំពាក់នូវបន្ទះឈីប Qualcomm Snapdragon 7 Gen 1 SoC ខណៈដែលក្រុមហ៊ុននៅមិនទាន់បញ្ជាក់ផ្លូវការនោះទេ។ មិនដូចម៉ូដែលមុនៗដែលលក់តែក្នុងស្រុកនោះទេ ស្មាតហ្វូន Civi 2 ត្រូវគេបញ្ជាក់ថា នឹងមានដាក់លក់នៅលើទីផ្សារសកលផងដែរ។ 

 

ព័ត៌មានពាណិជ្ជកម្ម