no-alternative title

កាលបរិច្ឆេទនៃការបង្ហាញវត្តមានរបស់ Google Pixel 7 Series និង Pixel Watch ត្រូវគេទម្លាយចេញហើយ!

យោងតាមដំណឹងចុងក្រោយនេះ បាននិយាយថា ក្រុមហ៊ុន Google គ្រោងនឹងប្រកាសចេញនូវស្មាតវ៉ច Pixel 7 Series នៅលើទីផ្សារសកលនៅថ្ងៃទី 6 ខែតុលាខាងមុខនេះហើយ។ ក្រុមហ៊ុនអាមេរិកមួយនេះ ត្រូវគេរំពឺងថា នឹងប្រកាសចេញនូវ Pixel Watch, Chromecast និង Nest WiFi Pro 6E router នៅក្នុងព្រឹត្តិការណ៍នេះផងដែរ។ នៅមុនព្រឹត្តិការណ៍នៃការប្រកាសនេះ ក៏មានការបែកធ្លាយកាលបរិច្ឆេទនៃការនាំចេញទៅលើស្មាតហ្វូន Pixel 7 series នេះផងដែរ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់នៅក្នុងរបាយការណ៍ជាច្រើននោះ បាននិយាយថា ស្មាតហ្វូន Pixel 7 series នឹងធ្វើការនាំចេញនៅថ្ងៃទី 18 ខែតុលានេះ ហើយ Pixel Watch នេះនឹងចាប់ផ្តើមនាំចេញនៅថ្ងៃទី 4 ខែវិច្ឆិកានេះ។ សូមជំរាបថា ស្មាតហ្វូន Pixel 7 Pro នេះ នឹងមានអេក្រង់ទំហំ 6.7-អ៊ីង ល្បឿន 120Hz OLED។ ស្មាតហ្វូននេះនឹងមានបន្ទះឈីប Tensor G2 ជាមួយនឹងរ៉េមទំហំ 12GB។ ស្មាតហ្វូននេះមានសេនស័រចំនួន 3 គ្រាប់នៅផ្នែកខាងក្រោយ។ ស្មាតហ្វូននេះមានកាមេរ៉ា 50MP main camera (Samsung GN1), 13MP ultrawide camera (Sony IMX38) 48MP telephoto(Samsung GM1) ។ស្មាតហ្វូននេះមានកាមេរ៉ាខាងមុខទំហំ 10.87MP (Samsung 3J1)។ 

សម្រាប់ស្មាតហ្វូន Pixel 7 មានអេក្រង់ទំហំ 6.4-អ៊ីង និងមានល្បឿន 90Hz OLED ជាមួយនឹងកាមេរ៉ា 50MP main camera (Samsung GN1) និង 13MP ultrawide camera (Sony IMX38) ។ ស្មាតហ្វូននេះមានបន្ទះឈីប Tensor G2៕

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន