no-alternative title

ការដឹកជញ្ជូន iPhone 14 Pro អាចនឹងមានការយឺតយ៉ាវស្របពេលកំពុងតែមានតម្រូវការខ្ពស់នៅលើទីផ្សារទូទាំងពិភពលោក

កាលពីថ្ងៃទី 7 ខែកញ្ញានេះ ក្រុមហ៊ុនប Apple បានប្រកាសចេញនូវស្មាតហ្វូន iPhone 14 Series នៅលើទីផ្សារ ហើយពេលនេះក៏មានការប្រកាសចេញលក់នៅលើទីផ្សារសកលផងដែរ។ ស្មាតហ្វូននេះមាន 4 ម៉ូដែល សម្រាប់ធ្វើការជ្រើសរើស។ ស្មាតហ្វូនចំនួន 3 ម៉ូដែលក្នុងចំនោម 4 ម៉ូឌែលនេះ គឺមានវត្តមាននៅលើទីផ្សារហើយនោះគឺ  iPhone 14, iPhone 14 Pro និង Max version។ សម្រាប់ស្មាតហ្វូន iPhone 14 Plus នឹងចាប់ផ្តើមដឹកជញ្ជូនចាប់ពីថ្ងៃទី 7 ខែតុលានេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមទិន្នន័យនៃការលក់នាពេលថ្មីៗនេះ បានបង្ហាញថា តម្រូវការប្រើប្រាស់ទៅលើស្មាតហ្វូន iPhone 14 Pro គឺមានចំនួនខ្ពស់បើធៀបជាមួយនឹងស្មាតហ្វូន iPhone 13 Pro series ។ បន្ថែមពីនេះទៀតនោះ ស្មាតវ៉ច Apple Watch Ultra ក៏មានការដាច់ខ្លាំងបំផុតផងដែរ។ បើតាមការបញ្ជាក់នៅក្នុងរបាយការណ៍ Apple Product Availability Tracker របស់ JP Morgan បានអោយដឹងថា ស្មាតហ្វូន iPhone 14 standard version គឺមានរយៈពេលនៃការដឹកជញ្ជូនខ្លី ប៉ុន្តែសម្រាប់ Pro គឺមានការដឹកជញ្ជូនរយៈពេលវែង។ 

នៅក្នុងការសិក្សានេះ បានបង្ហាញថា នៅក្នុងតំបន់ជាច្រើន អ្នកប្រើប្រាស់ជាច្រើនអាចនឹងទទួលបាននូវស្មាតហ្វូន iPhone 14 នៅក្នុងពេលប្រហែលជា 3 ថ្ងៃ។ សម្រាប់រយៈពេលនៃការដឹកជញ្ជូនទៅលើស្មាតហ្វូនប្រភេទ  Pro version គឺប្រហែលជា 35 ថ្ងៃ ហើយសម្រាប់ម៉ូឌែល Pro Max គឺមានរយៈពេលនៃការដឹកជញ្ជូន 41 ថ្ងៃ។ នៅក្នុងការកត់សម្គាល់នេះបញ្ជាក់ថា ពាក់ព័ន្ធទៅនឹងស្មាតហ្វូន  iPhone 13 series រយៈពេលនៃការដឹកជញ្ជូនគឺខ្លីដូចទៅនឹង iPhone 14 ប៉ុន្តែវាក៏មានរយៈពេលវែងក្នុងការដឹកជញ្ជូនសម្រាប់ស្មាតហ្វូន Pro និង Pro Max ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន