no-alternative title

Infinix Zero 20 ដែលមានកាមេរ៉ាមុខទំហំ 60MP និងគាំទ្រដោយមុខងារ OIS ចេញលក់ជាផ្លូវការហើយ!

ថ្មីៗនេះ Infinix បានប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មី Infinix Zero Ultra 5G ដែលជាម៉ូដែលថ្មីមួយមានសមត្ថភាពខ្ពស់ និងអានុភាពខ្ពស់ និងមានការប្រើប្រាស់អេក្រង់ AMOLED ដែលមានគែមកោងមានល្បឿន 120Hz ប្រើប្រាស់បន្ទះឈីបDimensity 920 កម្លាំងសាក 180W charging ព្រមទាំងមានកាមេរ៉ាទំហំ 200-Megapixel ដែលភ្ជាប់នូវមុខងារទប់លំនឹង OIS ថែមទៀតផង។ ស្មាតហ្វូននេះចេញលក់ជាមួយតម្លៃ $520។ 

ជាមួយនិងវត្តមានរបស់ Infinix Zero Ultra 5G ក្រុមហ៊ុននេះក៏បានបញ្ចេញនូវសិស្សប្អូន Infinix Zero 20 ផងដែរ។ ស្មាតហ្វូន Infinix Zero 20 ត្រូវបានក្រុមហ៊ុនបំពាក់មកជាមួយនូវរ៉េមទំហំ 8GB និងមេម៉ូរីទំហំ 256GB មានជម្រើសពីរពណ៌ គឺ Gold និង Grey មានតម្លៃ $460។ ក្រឡេកមើលទៅលើការថតរូបនៅលើស្មាតហ្វូណ Infinix Zero 20 គឺមានការបំពាក់នូវកាមេរ៉ាមុខទំហំ 60-Megapixel គាំទ្រដោយមុខងារ OIS និងមានAutofocus ថែមទៀតផង។ កាមេរ៉ាមុខនេះ គឺញាត់នៅក្នុងរន្ធ Punch-Hole លើអេក្រង់ នឹងអាចថតវីដេអូបានកម្រិត1440@30fps។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

Zero 20 មានអេក្រង់ទំហំ 6.7 អ៊ីង ប្រភេទ AMOLED ដែលមានគែមអេក្រង់កោង មានសមត្ថភាពបង្ហាញចេញបានជាមួយកម្រិត FHD+ ល្បឿន 90Hz refresh rate។ ស្មាតហ្វូនរត់នៅលើ Android 12 OS ដែលមានការផ្អែកជាមួយនិងស្បែកមុខកម្មវិធី XOS 12។ ស្មាតហ្វូន The Zero 20 ទ្រទ្រង់ជាមួយនិង 4G LTE ដំណើរការលើបន្ទះឈីណ Helio G99 និងមានរ៉េមទំហំ 8GB ហើយនិងអង្គចងចាំទំហំ 128GB និង 256GB។ ស្មាតហ្វូននេះមានថ្មទំហំ 4,500mAh ទ្រទ្រង់នូវកម្លាំងសាក 45W fast charging។

ចំពោះកាមេក្រោយ គឺមានចំនួន 3 គ្រាប់ ដោយកាមេរ៉ាគោលមានទំហំ 108-Megapixel និងគ្រាប់ទីពីរមានទំហំ 13-Megapixel ultra-wide និងគ្រាប់ទីបីមានទំហំ 2-Megapixel depth sensor។ ស្មាតហ្វូននេះមានរន្ធ Dual SIM ភ្ជាប់ដោយ 4G VoLTE និង dual-band Wi-Fi, GPS, a USB-C port រួមទាំង 3.5mm audio jack ហើយនិង fingerprint scanner។ ស្មាតហ្វូន Infinix Zero 20 ចេញលក់នៅលើទីផ្សារហើយ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន