no-alternative title

Nokia G11 Plus បានបង្ហាញវត្តមាននៅក្នុងប្រទេសឥណ្ឌាខណៈថ្ងៃប្រកាសចេញលក់ផ្លូវការណ៍នឹងត្រូវធ្វើឡើងឆាប់ៗខាងមុខនេះ

កាលពីប៉ុន្មានខែមុននេះ ក្រុមហ៊ុន HDM Global Oy ដែលជាក្រុមហ៊ុនមេរបស់ Nokia បានធ្វើការប្រកាសចេញលក់ស្មាតហ្វូនស៊េរីថ្មីម៉ាក

Nokia G11 Plus នៅលើទីផ្សារសកលក្នុងបណ្តាប្រទេសមួយចំនួន។ ហើយក្នុងពេលនេះ HMD ក៏បានត្រៀមនាំយកស្មាតហ្វូនធុនបង្គួរស៊េរីថ្មីរបស់ខ្លួនមួយចូលទៅប្រកាសចេញលក់នៅក្នុងទីផ្សារប្រទេសឥណ្ឌាផងដែរ ដោយគ្រាន់តែមិនទាន់បានបញ្ជាក់ថ្ងៃប្រកាសចេញជាក់លាក់។

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុនហ្វាំងឡង់មួយនេះ បានប្រកាសនៅលើគណនី Twitter ផ្ទាល់ខ្លួនជាមួយសំនេរថា “Say no to pop-ups”។ ក្នុងន័យនេះ HMD ចង់បង្ហាញថា នៅលើស្មាតហ្វូនរបស់ខ្លួន គឺមិនមានលេចឡើងជាមួយនឹងសាររំខានផ្សេងៗតាមរយះការផ្សាយពាណិជ្ជកម្ម ដែលធ្វើឲ្យរំខានអារម្មរបស់អ្នកប្រើប្រាស់នោះទេ។ សរុបមកនៅលើ Nokia G11 Plus គឺបានដំឡើងមកជាមួយប្រតិបត្តិការណ៍ដែលមានភាពស្រឡះស្អាត គ្មានភ្ជាប់មកនូវកម្មវិធីរញ៉េរញ៉ៃអត់បានការនោះទេ។

Nokia G11 Plus គឺជាស្មាតហ្វូនធុនបង្គួរដែលមានបំពាក់មកជាមួយអេក្រង់ HD+ LCD 90Hz Display ទំហំ 6.5 អ៊ីញ ដែលមានរំលេចជាមួយឆកដំណក់ទឹក និងមាន Touch Sampling rate 180Hz។ ស្មាតហ្វូនស៊េរីថ្មីមួយនេះបំពាក់នូវបន្ទះឈីប UniSoc T606 កម្រិត Octa-core និងភ្ជាប់ដោយអង្គក្រាហ្វិចស៊េរី Mali-G57 គាំទ្រដោយរ៉េមទំហំ 4GB រួមនិងម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB ជាមួយលទ្ធភាពអាចដាក់បន្ថែមទំហំផ្ទុកពីក្រៅបានផងដែរ។

Nokia G11 Plus បានដំឡើងមកជាមួយប្រតិបត្តិការ Android 12 ដែលទទួលបានការធ្វើបច្ចុប្បន្នភាពរយះពេលពីរឆ្នាំ ឬពីរជំនាន់ គឺ Android 13 ដល់ Android 14។ ស្មាតហ្វូននេះមានកាមេរ៉ាក្រោយពីរគ្រាប់ទំហំ 50MP និង 2MP ហើយនិងកាមេរ៉ាមុខមួយគ្រាប់ទំហំ 8MP។ Nokia G11 Plus មានថ្មធំទំហំដល់ 5,000mAh និងគាំទ្រការសាកភ្លើងចូលតាមរយះរន្ធចម្លង USB-C និងមានឆ្នាំងសាកថ្មកំលាំង 18W។ ស្មាតហ្វូននេះ ក៏នៅរក្សារន្ធដោតកាសខ្នាត 3.5mm, មានសែនស័រស្កែនក្រយ៉ៅម្រាមដៃដោះសោរសុវត្ថិភាពស្ថិតនៅលើចំហៀងខាងស្តាំ និងគាំទ្រប្រព័ន្ធ Speaker សំឡេង OZO Audio ថែមទៀតផង៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន