no-alternative title

លេចលឺថា Reno 9 Pro នឹងបំពាក់នូវបន្ទះឈីប Snapdragon 778G ស្របពេលដែលប្រអប់លក់រាយក៏ត្រូវបានគេទម្លាយផងដែរ

នៅពេលនេះស្មាតហ្វូន OPPO Reno 9 Series ត្រូវបានគេបញ្ជាក់ច្បាស់ហើយថា បាននឹងកំពុងតែស្ថិតនៅក្នុងដំណើរការ។ ថ្មីៗនេះ យោងតាម Digital Chat Station ដែលជាប្រភពជឿជាក់បាននោះ ក៏បានបញ្ជាក់ព័ត៌មានបន្ទះឈីបដែលប្រើប្រាស់នៅលើស្មាតហ្វូន Reno 9 Pro ផងដែរ។ នៅថ្ងៃនេះ អ្នកទម្លាយរូបនេះ បានចេញមកបញ្ចេញនូវព័ត៌មានកាន់តែច្បាស់ពីគ្រួសារស្មាតហ្វូនដែលស្ថិយនៅក្នុងត្រកូលនៃ Reno 9 Series ថែមទៀតហើយ ខណៈដែលប្រភពផ្សេងមួយទៀតក៏បានទម្លាយចេញនូវប្រអប់លក់រាយរបស់ស្មាតហ្វូន Reno 9 Series ផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយនិងព័ត៌មានខាងលើនេះ Digital Chat Station នៅមិនទាន់មានការទម្លាយនូវចំនួនរបស់ស្មាតហ្វូនរបស់ Reno 9 Series នេះនៅឡើយទេ ប៉ុន្តែបើតាមប៉ាន់ស្មានរបស់អ្នកតាមដានជាច្រើននោះ គឺបាននិយាយថា ស្មាតហ្វូននេះ នឹងមាន Reno 9, Reno 9 Pro និង Reno 9 Pro Plus។ សម្រាប់ Reno 9 Pro ត្រូវបានគេជឿជាក់ថា នឹងប្រើប្រាស់បន្ទះឈីប Snapdragon 778G ខណៈដែលសិស្សប្អូនជំនាន់មុន Reno 8 Pro គឺមានការបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Snapdragon 7 Gen 1។ ដូច្នេះសរបញ្ជាក់ថា ក្រុមហ៊ុននឹងត្រឡប់ទៀប្រើបន្ទះឈីបជំនាន់មុនសម្រាប់ Reno 9 Pro វិញ។ នៅថ្ងៃនេះ ក៏មានទម្លាយជាថ្មីថា ស្មាតហ្វូននេះ ក៏នឹងមានការបំពាក់នូវកាមេរ៉ាគោលដែលមានទំហំ 64-Megapixel ថែមទៀតផង។

 

បន្ថែមពីនេះលោកក៏បានបន្តថា សម្រាប់ម៉ូដែលធំជាងគេនៃស្មាតហ្វូន Reno 9 Series គឺនឹងប្រើប្រាស់នូវបន្ទះឈីប MediaTek ដែលមានលេខ MT6895 ដោយឈីបនេះត្រូវបានគេដឹងថា គឺជាបន្ទះឈីប Dimensity 8100។ លោកបន្ថែមថា ស្មាតហ្វូនថ្មីនេះ នឹងមានកាមេរ៉ាគោលមានទំហំ 50-Megapixel Sony IMX766 ថែមទៀតផង ហើយសម្រាប់ម៉ូដែលថ្មីនេះ គឺនឹងបង្ហាញវត្តមាននៅលើទីផ្សារប្រទេសចិនជាមួយនិងឈ្មោះថា Reno 9 Pro+។

ស្មាតហ្វូន Reno 9 Series នឹងមានការបំពាក់នូវថាមពលថ្មទំហំ 4,500mAh battery ហើយនឹងមានការបង្ហាញវត្តមានជាមួយជម្រើសពណ៌ថ្មី គឺពណ៌ក្រហមផងដែរ។ ស្មាតហ្វូនជំនាន់ថ្មីនេះ ត្រូវបានគេដឹងថា នឹងមានព័ត៌មានថ្មីៗជាច្រើនទៀតនៅខែក្រោយ។ សូមជំរាបថា OPPO ក៏មានព័ត៌មានចចាមអារ៉ាមថា នឹងមានការប្រកាសចេញនូវស្មាតហ្វូនបត់បានជំនាន់ទីពីរម៉ូដែលថ្មី Find N2 និងម៉ូដែលមានរូបរាងដូចគ្រំនៅដំណាច់ឆ្នាំនេះផងដែរ។ ដូច្នេះមានការបញ្ជាក់ថា ស្មាតហ្វូន Reno 9 Series អាចនឹងមានវត្តមានឆាប់ៗនេះមុន ម៉ូដែលបត់បានចូលមកដល់។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន