no-alternative title

Asus ExpertCenter D7 SFF PC បំពាក់ជាមួយ Intel Alder Lake CPU និង Quadro T600 GPU បង្ហាញចេញផ្លូវការណ៍ហើយ

ម៉ាស៊ីនកុំព្យូទ័រ Desktop ខ្នាតតូចក្នុងស្រឡាយផលិតផល SFF PC ពីក្រុមហ៊ុន Asus ត្រូវបានប្រកាសចេញផ្លូវការណ៍ ដោយម៉ាស៊ីនប្រភេទនេះ ផលិតឡើងដោយផ្តោតសំខាន់ទៅលើការប្រើប្រាស់នៅសម្រាប់ក្រុមហ៊ុន វិស័យឧស្សាហកម្ម ការលក់រាយ និងផ្នែកហិរញ្ញវត្ថុជាដើម។ ចំពោះម៉ាស៊ីន Desktop ដែលទើបចេញមកថ្មីនេះត្រូវបាន Asus ដាក់ឈ្មោះហៅថា ExpertCenter D7 SFF PC ដែលត្រូវបានផលិតឡើងតាមគុណភាពស្តង់ដារ MIL-STD-810H compliant Steel Electrodeposition Cold Common ហៅកាត់ថា “SECC”។

បើតាមការបញ្ជាក់ពី Asus បានឲ្យដឹងថា ExpertCenter D7 SFF PC បានបំពាក់នូវ Mainboard ស៊េរី B660 របស់ក្រុមហ៊ុនផ្ទាល់។ ដោយនៅលើ Mainboard ត្រូវបានដំឡើងមកជាមួយ Intel Alder Lake processor CPU ដែលមានជម្រើសចាប់ពីស៊េរី Intel Celeron G900 ដល់ Intel-core i7-12700 និងអាចដាក់ទំហំរ៉េមបានដល់ 128GB នៅលើរន្ធប្រភេទ dual-channel DDR4-3200។ សម្រាប់អង្គក្រាហ្វិចវិញ គឺមានភ្ជាប់មកស្រាប់ជាមួយស៊េរី Intel UHD Graphics 770 ហើយ Asus ក៏ផ្តល់នូវជម្រើសដែលអាចធ្វើការបន្ថែមបានជាមួយ Nvidia GeForce GT730, GT1030 ឬ Nvidia T600 ផងដែរ។ សម្រាប់ជម្រើស ExpertCenter D7 SFF PC ដែលប្រើអង្គក្រាហ្វិច Nvidia T600 អាចឲ្យធ្វើការភ្ជាប់បំបែកទៅកាន់អេក្រង់ម៉ូនីទ័របានចំនួន 4 តាមរយះរន្ធ mini-DisplayPorts។

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់រន្ធ I/O Port នៅលើ Asus ExpertCenter D7 SFF PC គឺមានដូចជារន្ធ USB ចំនួន 11 Ports, រន្ធ Smart Card reader,  SD Card reader, parallel port និង Serial port ជាដើម។ បន្ថែមពីនេះវាក៏មាននូវ Optical Drive ផងដែរ។ ជានេះទៅទៀត D7 SFF ក៏ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ទៅលើប្រព័ន្ធប្រើប្រាស់ភ្លើងកម្រិត 80 PLUS Platinum ឬ 80 PLUS Bronze PSU ថែមទៀតផង។ ចំពោះតម្លៃវិញ Asus ExpertCenter D7 SFF PC ត្រូវបានដាក់លក់នៅលើបណ្តាញលក់ទំនិញអនឡាញ Amazon ក្នុងតម្លៃខ្ទង់ចាប់ពី $879.99៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន