no-alternative title

OPPO A77s ប្រកាសចេញជាផ្លូវការជាមួយបន្ទះឈីប Snapdragon 680 កាមេរ៉ា 50MP និងមានតម្លៃ 8999 បាត

ស្មាតហ្វូន OPPO A77s ត្រូវបានប្រកាសចេញជាផ្លូវការនៅក្នុងប្រទេសថៃហើយ ដែលនេះគឺជាម៉ូដែលថ្មីនៃត្រកូល OPPO A77 ដែលប្រកាសនៅលើទីផ្សារនានានៃតំបន់អាស៊ានកាលពីខែមុននេះ។ មិនដូចស្មាតហ្វូន A77 ដែលប្រើប្រាសឈីប Helio G35 នោះទេ ដោយស្មាតហ្វូន A77s គឺដំណើរការលើបន្ទះឈឺបជំនាន់ថ្មី Snapdragon 6-Series SoC ហើយនិងមានរ៉េមទំហំធំជាងមុន ខណៈដែលលក្ខណៈទូទៅគឺមានការឌីស្សាញដូចគ្នាជាមួយនិង A77 អញ្ចឹង។

OPPO A77s គឺមានបំពាក់នូវអេក្រង់ទំហំ 6.56-អ៊ីង IPS LCD បង្ហាញចេញបានកម្រិត HD+ ទំហំ 720x1612 pixels និងមានល្បឿន 90Hz refresh rate ព្រមទាំងមានកម្រិតពន្លឺ 269 ppi pixel density។ អេក្រង់នេះគាំទ្រជាមួយកម្រិត 600nits និងមានការឌីស្សាញជាមួយស្ទីលតំណក់ទឹក ហើយនិងមានទំហំ 89.8% ធៀបនិងតួខ្លួន។ អ្វីដែលពិសេស គឺមានការការពារដោយកញ្ចក់ Panda glass។ ស្មាតហ្វូននេះ OPPO A77s មានកាមេរ៉ាមុខទំហំ 8-Megapixel និងមានកាមេរ៉ាក្រោយ 2 គ្រាប់ ដោយមួយមានទំហំ 50-Megapixel និងគ្រាប់ទីពីរមានទំហំ 2-Megapixel mono lens អមដោយអំពូល LED flash មួយគ្រាប់។ សម្រាប់កាមេរ៉ាមុខ និងកាមេរ៉ាក្រោយ គឺអាចថតវីដេអូបាន 1080p@30fps video recording។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

OPPO A77s ប្រើប្រាស់នូវបន្ទះឈីប Snapdragon 680 មានរ៉េម 8GB និងអង្គចងចាំទំហំ 128GB ខណៈដែលថ្មគឺមានទំហំ 5,000mAh គាំទ្រដោយកម្លាំងសាក 33W SuperVOOC charging។ ស្មាតហ្វូននេះរត់នៅលើ Android 12 OS និងមានការផ្អែកជាមួយនិងស្បែកកម្មវិធី ColorOS 12.1។ OPPO A77s បំពាក់នូវប្រព័ន្ធស្កែនម្រាមដៃនៅចំហៀងតួ និងមានការបំពាកៈនូវមុខងារជាច្រើនដូចជា Dual SIM support, 4G VoLTE, Wi-Fi 802.11ac, Bluetooth 5.1, GPS, a microSD card slot, USB-C និងរន្ធ 3.5mm headphone slot។ ចំណុចមួយដែលចាប់អារម្មណ៌នោះ គឺមុខងារការពារទឹកកំពុប IPX4 និងIPX5 តែម្តង។

OPPO A77s ចេញលក់នៅលើទីផ្សារប្រទេសថៃជាមួយតម្លៃ THB 8,999 (~$106) និងមានពីរណ៌ គឺ Starry Black and Sunset Orange។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន