no-alternative title

Redmi Pad មានអេក្រង់ទំហំ 10.6 អ៊ីង 2K ល្បឿន 90Hz ប្រើឈីប Helio G99 បង្ហាញខ្លួនជាផ្លូវការហើយ!

ម្សិលមិញនេះ Xiaomi បានប្រកាសចេញនូវថេប្លេតថ្មីរបស់ខ្លួន Redmi Pad នៅលើទីផ្សារឥណ្ឌាហើយ។ Redmi Pad មានទម្ងន់ 465 ក្រាមស្រាលជាង Apple iPad Air ទៅទៀត។ ថេប្លេតនេះ គឺមានឌីស្សាញចេញពីលោហៈ និងខ្នងក្រោយគឺផលិតចេញពី ម៉ាញេស្យូមអាឡុយមីនីញ៉ូមអាឡយ ដែលមានការតម្លើងនូវម៉ូឌុលកាមេរ៉ានៅខាងលើផ្នែកខាងឆ្វេង។ Redmi Pad ថ្មីនេះ មានជម្រើសពណ៌ Graphite Gray, Moonlight Silver និង Mint Green។

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រឡេកមកមើលផ្នែកខាងមុខវិញ Redmi Pad មានអេក្រង់ទំហំធំដល់ទៅ 10.6 អ៊ីងប្រភេទ IPS LCD មានសមត្ថភាពអាចបង្ហាញចេញបានកម្រិតមួយប៊ីលានពណ៌ និងមានល្បឿន Adaptive Sync 90Hz refresh rate ហើយថែមទាំងអាចទ្រទ្រង់រូបភាព និងវីដេអូបានជាមួយកម្រិត 2K resolution ទំហំ 2000 x 1200 pixels។ អេក្រង់នេះមានការគាំទ្រដោយកម្រិត 400 nits និងមានការទទួលស្គាល់ពី Widevine L1 ដែលអាចធ្វើការទស្សនាវីដេអូបានច្បាស់ជាមួយនិងកម្រិតក្នុងមាតិកា OTT platforms និង Netflix ជាដើម។ បន្ថែមពីននេះក៏មានការបញ្ជាក់វិញ្ញាបនបត្រពី SGS ការពារភ្នែក និង TUV Rheinland certification ផងដែរ។

Redmi Pad បំពាក់ឈីបកម្រិត 6nm ម៉ូដែល MediaTek Helio G99 SoC ដែលជាប្រភេទបន្ទះឈីបខ្លាំងសម្រាប់លេងហ្គេមថែមទៀត។ សម្រាប់រ៉េមវិញ ក្រុមហ៊ុន Xiaomi តម្លើងមកជាមួយនូវរ៉េមទំហំ 6GB ប្រភេទ LPDDR4X RAM និងមានអង្គចងចាំទំហំ 128GB ហើយនិងអាចដាក់បន្ថែមមេម៉ូរីក្រៅបានទំហំដល់ទៅ 1TB។ ថេប្លេតនេះមានថ្មទំហំ 8,000mAh មានកម្លាំងសាក 18W fast charging និងមានមុខងារBluetooth 5.3 support, Dual band WiFi 5 connectivity ហើយនិងរត់នៅលើ Android 12 OS ចេញពីប្រអប់តែម្តង។ 

និយាយពីការថតរូបវិញ ថេបេ្លត Redmi Pad មានកាមេរ៉ាទំហំ 8-Megapixel និងមានការភ្ជាប់នូវមុខងារ camera app ដែលគាំទ្រមុខងារស្កែនឯកសារផងដែរ។ ចំពោះកាមេរ៉ាមុខវិញ គឺមានទំហំ 8-Megapixel អាចថតបានទំហំ wide 105 FOV។ ជាមួយគ្នានេះ Redmi Pad ក៏មានប្រព័ន្ធសម្លេង 4 គ្រាប់ដែលប្រើប្រាស់នូវវបច្ចេកវិទ្យា Dolby Atmos ថែមទៀតផង។ 

 

ជាមួយនិងការប្រកាសចេញនេះ ថេប្លេតនេះក៏អាចប្រើប្រាស់ប៊ិក Stylus និង Pencils របស់ក្រុមហ៊ុនទីបីបានដូចគ្នា។

Redmi Pad មានច្រើនទំហំ គឺមានដូចជា 3GB+64GB តម្លៃ 12,999 INR និង 4GB+128GB តម្លៃ 14,999 INR ខណៈដែល 6GB+128GB តម្លៃ 17,999 INR។ នៅថ្ងៃស្អែកនេះ Redmi Pad នឹងមានលក់ផ្តាច់មុខទៅលើពណ៌ Mint Green ហើយសម្រាប់ពណ៌ផ្សេង គឺមានលក់ដូចគ្នា ប៉ុន្តែខុសម៉ោង។

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន