no-alternative title

ចេញហើយស្មាតហ្វូន Huawei nova 10 SE រូបរាងថ្មី កម្រ៉ាស់ស្តើង និងមានពណ៍ស្រស់ៗស្អាតៗណាស់!

Huawei nova 10 Series គឺជាស្មាតហ្វូនស៊េរីថ្មីមួយដែលស្ថិតនៅក្នុងត្រកូល Nova 10 Series ដែលគេឃើញថា បានបង្ហាញវត្តមានជាលើកដំបូងនៅក្នុងព្រឹតឹ្តការណ៌ IFA 2022 ដែលប្រារព្ធឡើងនៅទីក្រុងប៊ែរឡាំងប្រទេសអាល្លឺម៉ង់កាលពីខែមុន។ ស្មាតហ្វូននេះគឺមានការឌីស្សាញទម្រង់ដូចគ្នាជាមួយនិងបងៗរបស់វាដែរ ដោយមានម៉ូឌុលកាមេរ៉ា 2 គ្រាប់ជារង្វង់។ ស្មាតហ្វូននេះមានទម្ងន់ត្រឹមតែ 184g និងមានកម្រ៉ាស់ស្តើងត្រឹមតែ 7.39mm ប៉ុណ្ណោះ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន nova 10 SE ត្រូវបានក្រុមហ៊ុនបំពាក់នូវបន្ទះឈីប Snapdragon 680G ដែលគាំទ្របានត្រឹមតែ LTEជាមួយនិង Octa-Core CPU ដែលមាន 4 គ្រាប់ជាប្រភេទ Kryo 265 Gold cores (Cortex-A73 derivative) រត់បានជាមួយល្បឿន 2.4 GHz និង 4 គ្រាប់ទៀតប្រភេទ Kryo 265 Silver ones (Cortex-A53 derivative) រត់បានល្បឿន 1.9 GHz។ នៅលើស្មាតហ្វូននេះ ក៏មានការអមដំណើរដោក្រាហ្វិកកាត Adreno 610 GPU និងមាន3 ជម្រើស គឺ 6GB-128GB, 8GB-128GB និង 8GB-256GB។

ក្រឡេកមើលផ្នែកខាងមុខ ស្មាតហ្វូន Huawei nova 10 SE មានអេក្រង់ទំហំ 6.67 អ៊ីង OLED រត់បានជាមួយល្បឿន 90Hz refresh rate និងមានកម្រិត Full HD+ resolution ប៉ុន្តែសម្រាប់ការស្កែនម្រាមដៃ គឺធ្វើឡើងនៅចំហៀងតួរជាមួយនិងប៊ូតុង Power Key។ Huawei nova 10 SE មានកាមេរ៉ាគោលទំហំ 108MP គាំទ្រដោយ Aperture  f/1.9 មានសមត្ថភាពអាចថតវីដេអូបាន 1080p។ សម្រាប់គ្រាប់ទីពីរមានទំហំ 8MP ultra-wide snapper និងគ្រាប់ទីបីទំហំ 2MP macro។ ចំពោះកាមេរ៉ាមុខមានទំហំ 16MP f/2.2។

ជាមួយនិងការប្រកាសចេញនៅលើទីផ្សារសកលនេះ ស្មាតហ្វូនថ្មីនេះ គឺរត់ជាមួយប្រតិបិត្តិការ EMUI 12 មិនមែនHarmonyOS នោះទេ។ ស្មាតហ្វូន nova 10 SE មានថ្មទំហំ 4,500mAh battery គាំទ្រដោយកម្លាំងសាក 66W charging និងរន្ធ USB-C port។ ស្មាតហ្វូននេះប្រើប្រាស់ស៊ីមកាតពីរ និង NFC។ Huawei nova 10 SE មានពណ៌ Starry Silver, Mint Green និង Starry Black  ខណៈដែលតម្លៃ មិនទាន់មាននោះទេ។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន