no-alternative title

នាឡិកាជំនាន់ថ្មី Xiaomi Smart Band 7 Pro បង្ហាញខ្លួនជាផ្លូវការ និងមានដាក់លក់នៅក្នុងតម្លៃ 99 យូរ៉ូ

ក្រុមហ៊ុន Xiaomi ត្រូវបានគេដឹងថា បានប្រកាសចេញនូវស្មាតវ៉ច Smart Band 7 នៅក្នុងប្រទេសចិនកាលពីខែមីនាហើយស្មាតវ៉ចនេះ ក៏បន្តបង្ហាញខ្លួននៅលើទីផ្សារសកលនៅក្នុងខែមិថុនាកន្លងទៅ។ នៅថ្ងៃនេះ ក្រុមហ៊ុននេះ ក៏បានបានបង្ហាញនូវម៉ូដែល Pro ដែលជានាឡិកាជំនាន់ថ្មី មានអេក្រង់ 1.64 អ៊ីង Rectangular AMOLED Color Touchscreen និងមានមុខនាឡិកាច្រើនជាង 150។ អេក្រង់របស់ស្មាតវ៉ច Xiaomi Smart Band 7 Pro នេះ មានកម្រិតភាពច្បាស់ 486x280-pixel និង 326 ppi ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតវ៉ចនេះ មានពន្លឺនៅលើអេក្រង់របស់កម្រិត 500 nits ហើយក៏មានមុខងារ auto-brightness ដែលផ្តល់នូវបទពិសោធន៍នៃការទស្សនាកាន់តែអស្ចារ្យ។ អេក្រង់នេះប្រាស់នូវកញ្ចក់  tempered glass ដែលការពារការឆ្កូតបានយ៉ាងល្អថែមទៀតផង។ Smart Band 7 Pro នេះ មានមុខងារថែរក្សាសុខភាពជាច្រើនដូចជា heart rate monitoring, blood oxygen level measurement និង sleep tracking ។ ស្មាតវ៉ចនេះ មានមុខងារ Sports Modes ចំនួន 110 និងមានសកម្មភាពកីឡាជាច្រើនទៀត។ Smart Band 7 Pro នេះក៏មានប្រព័ន្ធ GNSS system ដែលអនុញ្ញាតអោយអ្នកអាចមើលទៅលើផ្លូវដោយមិនចាំបាច់មានស្មាតហ្វូនផងដែរ។ ក្រៅពីនេះ Smart Band 7 Pro នេះ ក៏ប្រើប្រាស់នូវ 5ATM សម្រាប់ការពារការជ្រាបទឹកថែមទៀត។

ស្មាតវ៉ចនេះ អាចប្រើប្រាស់បានជាមួយនឹងស្មាតហ្វូនចាប់ពី Android (6.0 ឬខ្ពស់ជាងនេះ) និង iOS (12 ឬខ្ពស់ជាងនេះ) ហើយវាក៏ភ្ចាប់តាមរយៈ Bluetooth 5.2 BLE ។ថាមពលថ្មនៅលើស្មាតវ៉ច  Smart Band 7 Pro នេះគឺប្រើប្រាស់បានដល់ទៅ 12 ថ្ងៃ។  Xiaomi Smart Band 7 Pro នេះមានពណ៌  Ivory និង  Black ហើយវាក៏មានខ្សែចំនួន 6 ពណ៌គឺ  Ivory, Olive, Orange, Blue, Black និង  Pink ។ Xiaomi Smart Band 7 Pro នេះ មានតម្លៃ €99 ហើយវាក៏ដាក់លក់នៅលើវេបសាយជាច្រើនរបស់ Xiaomi នៅអ៊ឺរ៉ុបផងដែរ។

ក្រៅពីការប្រកាសបង្ហាញនូវ Smart Band 7 Pro នេះ ក្រុមហ៊ុន Xiaomi ក៏ប្រកាសបង្ហាញនូវថេប្លេត Redmi Pad នៅក្នុងអ៊ឺរ៉ុប បន្ទាប់ពីការបង្ហាញវត្តមានរបស់វានៅក្នុងប្រទេសឥណ្ឌានៅថ្ងៃនេះ។ ថេប្លេតនេះ មានទំហំ  3GB/64GB, 4GB/128GB និង 6GB/128GB នៅក្នុងអ៊ឺរ៉ុប ហើយវាមានតម្លៃ €279 ។ វាមានពណ៌ Graphite Gray, Moonlight Silver និង Mint Green ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន