no-alternative title

Google នឹងមានស្មាតហ្វូន Pixel ‘G10’ មួយទៀត ដែលមានការឌីស្សាញរូបរាង និងអេក្រង់ដូចគ្នាទៅនឹង Pixel 7 Pro អញ្ចឹង

ស្មាតហ្វូនជំនាន់ថ្មីរបស់ Google ម៉ូដែល Pixel 7 និង 7 Pro ត្រូវបានគេមើលឃើញថា បានបង្ហាញវត្តមានជាផ្លូវការនៅលើទីផ្សាររួចរាល់ហើយកាលពីដើមខែនេះ។ នៅថ្ងៃនេះ មានដំណឹងថា ស្មាតហ្វូនជំនាន់ថ្មីរបស់ Google Pixel ចំនួនពីរម៉ូដែលថ្មីទៀត បាននឹងកំពុងតែស្ថិតនៅក្នុងដំណើរការ។ គួរបញ្ជាក់់ថា បើមើលទៅការលេចធ្លាយកន្លងមក គឺមានការបញ្ចេញនូវ Pixel Fold ហើយបន្ទាប់មកក៏មានបញ្ចេញព័ត៌មានថា Pixel 7a នឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងពេលឆាប់ៗនេះផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមរបាយការណ៌នៅពេលនេះ គឺបានបញ្ជាក់ថា ក្រុមហ៊ុនអាមេរិកាំងមួយនេះ គឺកំពុងតែធ្វើការនៅលើស្មាតហ្វូនថ្មីមួយទៀតហើយ ប៉ុន្តែមិនទាន់មានឈ្មោះច្បាស់នោះទេ។ ស្មាតហ្វូននេះ គឺស្ថិតនៅក្នុងត្រកូល Pixel 7 Series។ មានការទម្លាយថា ស្មាតហ្វូននេះ គឺមានឈ្មោះ G10។ ទាក់ទងជាមួយនិងព័ត៌មានថ្មីនេះ 91mobiles ដែលមាននការសហកាជាមួយលោក Kuba Wojciechowski បានបញ្ចេញនូវព័ត៌មានថ្មីថា ស្មាតហ្វូននេះ គឺមានឈ្មោះថា G10 និងមានការបញ្ជាក់បន្ថែមថា អេក្រង់ស្មាតហ្វូននេះ មានប្រវែង 155mm និងមានកំពស់ 71mm ហើយនិងអាចបង្ហាញចេញបាន 3120x1440 pixels resolution នៅក្នុងនោះក៏មានការនិយាយថា អេក្រង់ស្មាតហ្វូននេះ គឺមានទំហំ 6.7-អ៊ីង ដែលប៉ុនគ្នាជាមួយនិងអេក្រង់ Pixel 7 Pro ទៀតផង។

 

របាយការណ៌ខាងលើបន្តថា ការឌីស្សាញរបស់ស្មាតហ្វូន Pixel G10 គឺនឹងមានលក្ខណៈស្រដៀងគ្នាជាមួយនិង Pixel 7 Series។ សម្រាប់ស៊ុមជុំវិញ និងរន្ធ Punched Notch គឺមានការរៀបចំដូចគ្នា។ ស្មាតហ្វូននេះត្រូវបានគេនិយាយថា នឹងប្រើប្រាស់អេក្រង់របស់ក្រុមហ៊ុន BOE ដែលពេលនេះ ក្រុមហ៊ុនផលិតអេក្រង់របស់ចិនមួយនេះ ក៏ត្រូវបានជ្រើសរើសជាអ្នកផ្គត់ផ្គង់អេក្រង់សម្រាប់ iPhone ផងដែរ។ ស្មាតហ្វូននេះ គឺប្រើប្រាស់នូវសិនស័របច្ចេកវិទ្យាស្កែនម្រាមដៃលើអេក្រង់របស់ក្រុមហ៊ុន Qualcomm។ 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន