no-alternative title

GMC Hummer EV AWD e-Bike បំពាក់អាគុយអគ្គិសនីកំលាំង 2,400W មានល្បឿនអតិបរិមា 40Km/h តម្លៃ $3,999

ក្រុមហ៊ុន GMC ទើបតែបានប្រកាសចេញកង់អគ្គិសនីស៊េរីថ្មីម៉ូដែល Hammer EV AWD e-Bike។ សមត្ថផលកង់អគ្គិសនីស៊េរីថ្មីនេះ គឺជាសមត្ថផលនៃការអភិវឌ្ឍន៍រួមគ្នារវាក្រុមហ៊ុន GMC និង Recon  Power Bikes ដែលបានផ្តល់នូវថាមពលកំលាំងដល់ 2,400W សម្រាប់កង់អគ្គិសនីស៊េរីថ្មីមួយនេះ។ GMC Hammer EV AWD e-Bike បានបំពាក់មកនូវម៉ូទ័រអគ្គិសនីកំលាំង 750W ចំនួន 2 ដែលផ្តល់នូវកំលាំងចលនារង្វិលបាន 260nm (ញ៉ូតុនម៉ែត្រ) និងល្បឿនអតិបរិមាខ្ពស់បំផុតដល់  45Km/h។ កង់អគ្គិសនីស៊េរីថ្មីនេះមានថ្មផ្ទុកចរន្តអគ្គិសនីទំហំ 17.5Ah ដែលផ្តល់ថាមពលពេញជិះបានចំនាយបាន 80 គីឡូម៉ែត្រ។

រូបភាពពាណិជ្ជកម្ម
no-alternative title

GMC e-Bike បាននឹងកំពុងចាប់ផ្តើមធ្វើទំនើបកម្មកង់អគ្គិសនីដំបូងក្នុងលោក “World’s First Super-electronic bike”។ ជាមួយ Bafang Motor 48Ah/750W ចំនួនពីរដែលធ្វើឲ្យល្បឿនអតិតបរិមារបស់ Hammer EV AWD e-Bike រត់ល្បឿនអតិបរិមាបានដល់ 28 ម៉ាយល៍ក្នុងមួយម៉ោង។ នៅលើកង់អគ្គិសនីថ្មីនេះ មានជម្រើសក្នុងការបើកបរចំនួន 3 របៀប ក្នុងនោះ Power Consumption mode ប្រើសម្រាប់កាត់បន្ថយការប្រើប្រាស់ថាមពលនៅពេលរមូលទាញជាមួយកងផ្នែកខាងក្រោយ, Traction Mode ប្រើសម្រាប់ជំនួយដល់កង់ផ្នែកខាងមុខមុននៅពេលស្ថិតនៅលើស្ថានភាពផ្លូវលំបាក និង Adrenaline Mode ប្រើសម្រាប់ជំនួយដល់ការរមូលកងទាំងមុខ និងខាងក្រោយដែលភាសាបច្ចេកទេសហៅថា AWD។

 

ក្រៅតែពីម៉ូដែលដែលមានអាគុយផ្ទុកថាមពល 17.5Ah ទៅកង់អគ្គិសនីស៊េរីថ្មី GMC e-Bike ក៏នៅមានជម្រើសម៉ូដែលអាគុយផ្ទុកថាមពលកំលាំង 21Ah ផងដែរ ដែលជាម៉ូដែល High-Range។ នៅលើដៃកង់ស៊េរីថ្មីនេះមានដំឡើងជាមួយអេក្រង់ទំហំ 4-inch សម្រាប់ធ្វើការកំនត់តាមដាន និងគ្រប់គ្រងលើមុខងារមួយចំនួនរបស់កង់។ សម្រាប់ប្រព័ន្ធសុវត្ថិភាពវិញ GMC Hammer EV e-Bike មាននូវប្រព័ន្ធបហ្រ្វាំងថាស  four-piston hydraulic brake system និង suspension fork នៅផ្នែកកង់ខាងមុខ។ ហើយសម្រាប់អេក្រង់ LCD Color ទំហំ 4-inch ក៏ប្រើសម្រាប់ពិនិត្យរាល់ព័ត៌មាននៅពេលជិះ និងព័ត៌មានភាគរយថ្មផងដែរ។

GMC Hammer EV e-Bike ដែលបំពាក់អាគុយអគ្គិសនីទំហំ 17.5Ah គឺមានតម្លៃខ្ទង់ $3,999 រីម៉ូដែលបំពាក់អាគុយអគ្គិសនីទំហំ 21Ah ដែលជា High-range មានតម្លៃខ្ទង់ $4,175។ សម្រាប់អតិថិជននៅទីផ្សារសហរដ្ឋអាមេរិក ទទួលបានការដឹងជញ្ចូលដល់ដៃដោយពុំគិតថ្លៃសេវានោះឡើយ ហើយការនាំចេញត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមធ្វើឡើងនៅក្នុងខែធ្នូ 2022 នេះទៅ។ យ៉ាងណាមិញសម្រាប់ការចេញលក់នៅលើទីផ្សារប្រទេសផ្សេងក្រៅពីសហរដ្ឋអាមេរិក ក្រុមហ៊ុនមិនទាន់បង្ហើបឲ្យដឹងនៅឡើយទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន