Samsung Electronics ត្រូវបានគេរាយការណ៍ថា ត្រៀមប្រកាសចេញស្មាតហ្វូនត្រកូល Galaxy A-Series ក្នុងពេលឆាប់ៗខាងមុខនេ។ ក្នុងចំនោមសមាជិកស្មាតហ្វូនត្រកូល Galaxy A Series ជំនាន់ថ្មីនោះ ក៏មានម៉ូដែល Galaxy A14 5G ផងដែរ ហើយម៉ូដែលមួយនេះក៏ធ្លាប់បានបង្ហាញវត្តមាននៅលើគេហទំព័ររបស់ស្ថាប័នពាក់ព័ន្ធមួយចំនួនរួចហើយដែរនាពេលកន្លមក។ ហើយនៅក្នុងពេលនេះនៅលើគេហទំព័ររបស់ស្ថាប័ន Bluetooth Special Interest Group ហៅកាត់ថា Bluetooth SIG ក៏បានបង្ហាញគុណសម្បត្តិរបស់ស្មាតហ្វូនជំនាន់ថ្មីនេះផងដែរ។
នៅលើគេហទំព័ររបស់ Bluetooth SIG បានបង្ហាញនូវកូដសំគាល់ម៉ូដែលរបស់ Galaxy A14 5G តម្រូវតាមទីផ្សារក្នុងតំបន់ផ្សេងៗគ្នាដោយក្នុងនោះមានដូចជា SM-A146U, SM-A146VL, SM-A146W, SM-A146U, SM-A146U1/DS, SM-A146P, SM-A146P/N, និង SM-A146P/DSN។ ប៉ុន្តែ នៅលើបញ្ចីរបស់ស្ថាប័ន Bluetooth SIG មិនបានបង្ហាញលម្អិតទាក់ទងនឹងគុណសម្បតិ្តរបស់ Samsung Galaxy A14 5G នោះទេ។
ប៉ុន្តែបើតាមដំណឹងដែលបានចេញផ្សាយនាពេលកន្លងមកបានបញ្ជាក់ថា Samsung Galaxy A14 5G នឹងគាំទ្របច្ចេកវិទ្យា Bluetooth 5.2 និងដំណើរការដោយ Android 13 ដែលស្រោបដោយផ្ទៃកម្មវិធី One UI5.0 ចេញពីប្រអប់តែម្តង