no-alternative title

realme 10 Pro និង realme 10 Pro+ បង្ហាញវត្តមានជាផ្លូវការណ៌ហើយ មានអេក្រង់ល្បឿន 120Hz និងមានកាមេរ៉ាទំហំ 108MP

កាលពីដើមខែកន្លងទៅនេះក្រុមហ៊ុន realme បានប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន realme 10 5G នៅក្នុងប្រទេសចិនដែលស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Dimensity 700។ នៅថ្ងៃនេះ ក្រុមហ៊ុនបានប្រកាសចេញនូវជំនាន់់ថ្មីបន្ថែមពីទៀតហើយសម្រាប់ប្រទេសនេះ នៅក្នុងមានដូចជាម៉ូដែល realme 10 Pro និង realme 10 Pro+។ សម្រាប់ស្មាតហ្វុនម៉ូដែល Pro Series ទាំងពីរនេះ មានលក្ខណៈសម្បត្តិថ្មីៗជាច្រើន នៅក្នុងរួមមានដួចជាអក្រង់ 120Hz LCD  និង AMOLED display បន្ទះឈីប Snapdragon 695 និង Dimensity 1080 និងមានកាមេរ៉ាទំហំ 108-Megapixel ជាដើម។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

លក្ខណៈសម្បត្តិរបស់ realme 10 Pro 

realme 10 Pro មានអេក្រង់ទំហំ 6.7-អ៊ីង LCD និងបង្ហាញចេញបានកម្រិត FHD+ resolution និងមានល្បឿន 120Hz refresh rate។ អេក្រង់នេះ គឺមានកញ្ចក់រាបស្មើរ និងមានរន្ធនៅលើអេក្រង់ចំកណ្តាលតែម្តង ដែកលនៅក្នុងរន្ធនេះ គឺមានកាមេរ៉ាទំហំ 16-Megapixel។ ស្មាតហ្វូននេះមានកាមេរ៉ាទំហំ 108-Megapixel និងកាមេរ៉ាទីពីរមានទំហំ 2-Megapixel macro snapper។ ស្មាតហ្វូនដំណើរការនៅលើបន្ទះឈីប Snapdragon 695 និងមានរ៉េមទំហំ 8GB of LPDDR4x RAM និងអង្គចងចាំ 256GB of UFS 2.2 storage។ ស្មាតហ្វូននេះមានប្រព័ន្ធស្កែនម្រាមដៃនៅចំហៀងតួ។ 

លក្ខណៈសម្បត្តិរបស់ realme 10 Pro+

Realme 10 Pro+ គឺជាស្មាតហ្វូនដំបូងបំផុតរបស់ក្រុមហ៊ុននេះ ដែលមានការឌីស្សាញជាមួយអេក្រង់កោងប្រភេទកញ្ចក់ AMOLED។ អេក្រង់នេះបង្ហាញចេញបានកម្រិត FHD+ resolution ល្បឿន 120Hz refresh rate និង 2160Hz PWM dimming ហើយនិងមានប្រព័ន្ធស្កែនម្រាមដៃនៅអេក្រង់តែម្តង។ អេក្រង់នេះ គឺមានសណ្ឋានគែមកោងកម្រិត 61-ដឺក្រេ និងមានគែមអេក្រង់កម្រ៉ាស់ស្តើងត្រឹមតែ 2.33mm ប៉ុណ្ណោះ។ អេក្រង់ស្មាតហ្វូននេះ គឺមានទំហំ 93.65% ធៀបនឹងតូខ្លួន។

realme 10 Pro+ គឺជាស្មាតហ្វូនជំនាន់ថ្មីដំបូងគេបំផុតនៅក្នុងចំណោមស្មាតហ្វូនជាច្រើនដែលប្រើប្រាស់នូវបន្ទះឈីប Dimensity 1080 និងមានរ៉េមទំហំ 12GB LPDDR4x RAM និងមានអង្គចងចាំ 256GB of UFS 2.2 ហើយនិងមានទម្ងន់ 173 grams ព្រមទាំងកម្រ៉ាស់ 7.78mm។ realme 10 Pro និង 10 Pro+ បង្ហាញវត្តមានជាមួយនិង Android 13 OS ផ្អែកជាមួយនិងស្បែកកម្មវិធី Realme UI 4.0។ ស្មាតហ្វូនទាំងពីតនេះមានថ្មទំហំ 5,000mAh និងកម្លាំងសាក 33W សម្រាប់ម៉ូដែល Pro និង 67W fast charging សម្រាប់ម៉ូដែល  Pro+។ ស្មាតហ្វូនទាំងពីរនេះ គឺនឹងមានការគាំទ្រជាមួយ dual SIM support, 5G, Wi-Fi 802.11ac, Bluetooth 5.1, GPS, NFC និងUSB-C port។

តម្លៃ និងការចេញលក់របស់ realme 10 Pro Series 

realme 10 Pro និង 10 Pro+ នឹងបង្ហាញវត្តមានជាមួយនិងជម្រើស 3 ពណ៌ ដែលមានដូចជា Sea Blue, Night Black និង Starlight (white)

Realme 10 Pro

•8GB+256GB តម្លៃ – 1,599 Yuan (~$224)

•12GB+256GB តម្លៃ 1,899 Yuan (~$266)

Realme 10 Pro+

•8GB+128GB តម្លៃ1,699 Yuan (~$238)

•8GB+256GB តម្លៃ 1,999 Yuan (~$280)

•12GB+256GB តម្លៃ 2,299 Yuan (~$322)

realme 10 Pro និង 10 Pro+ នឹងចេញលក់នៅថ្ងៃទី 24 ខែវិច្ឆិកានៅប្រទេសចិន និងអាចដាក់លក់នៅលើបណ្តាប្រទេសផ្សេងៗនៅប៉ុន្មានថ្ងៃបន្ទាប់។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន