no-alternative title

កំលាំងម៉ាស៊ីន Samsung Galaxy S23 Ultra ដែលប្រើឈីប Snapdragon 8 Gen 2 បានបង្ហាញនៅលើបញ្ជី Geekbench ជាលើកដំបូង

កាលពីថ្ងៃម្សិលមិញនេះក្រុមហ៊ុនផលិតឈីប Qualcomm បានដាក់សម្ភោធកំពូលឈីបនាគរាជជំនាន់ថ្មីចុងក្រោយរបស់ខ្លួន Snapdragon 8 Gen 2 ជាផ្លូវការណ៍។ ហើយព្រមជាមួយគ្នានេះដែរ ក៏មានក្រុមហ៊ុនផលិតស្មាតហ្វូន Android ជាច្រើនបានប្រកាសចេញនឹងប្រើកំពូលឈីបនាគរាជជំនាន់ថ្មីនេះនៅលើផលិតផលស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន ហើយក្នុងនោះក៏មានក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សលំដាប់ពិភពលោករបស់កូរ៉េខាងត្បូង Samsung Electronics ផងដែរ។

ដូចដែលយើងបានដឹងរួចហើយថា Samsung តែងតែបញ្ចេញកំពូលស្មាតហ្វូនត្រកូល Galaxy S-Series របស់ខ្លួនជាមួយជម្រើសម៉ាស៊ីនពីរផ្សេងៗតម្រូវតាមទីផ្សារក្នុងតំបន់មួយចំនួនដែលមានជម្រើសម៉ាស៊ីនប្រើឈីប Snapdragon Series របស់ Qualcomm និងជម្រើសប្រើឈីប Exynos Series ដែលជាឈីបផលិតដោយក្រុមហ៊ុន Samsung ខ្លួនឯងផ្ទាល់។ ហើយសម្រាប់កំពូលស្មាតហ្វូនជំនាន់ថ្មី Galaxy S23 Series ដែលចេញនៅដើមឆ្នាំ 2023 ក៏ដូចគ្នាជំនាន់មុនៗដែលគឺមានជម្រើសម៉ូដែលប្រើឈីប Snapdragon និង Exynos។

រូបភាពពាណិជ្ជកម្ម
no-alternative title

ហើយនៅថ្ងៃនេះដែរនៅលើគណនីទម្លាយព័ត៌មានល្បីឈ្មោះ Ice Universe បានធ្វើការចែករំលែកមានសមត្ថភាពកំលាំងម៉ាស៊ីនរបស់កំពូលស្មាតហ្វូន Galaxy S23 Ultra ដែលបំពាក់ឈីបជំនាន់ថ្មី Snapdragon 8 Gen 2 ដែលធ្វើតេស្តដោយកម្មវិធី Geekbench 5។ នៅលើបញ្ចីកម្មវិធី Geekbench 5 បង្ហាញឲ្យដឹងថា Samsung Galaxy S23 Ultra គឺមានលេខកូដសំគាល់ម៉ូដែលថា SM-S918B ហើយបើផ្អែកទៅលើពិន្ទុដែលបានបង្ហាញនៅលើ Geekbench 5 គឺទទួលបានចំនួន 1,504 ពិន្ទុនៅលើ Single-Core CPU និង 4,580 ពិន្ទុនៅលើ Multi-core CPU។ នៅលើទិន្នន័យតេស្តក៏បានបង្ហាញដែរថា សម្រាប់ម៉ាស៊ីន Galaxy S23 Ultra គឺមានបំពាក់រ៉េមទំហំ 8GB ជាមួយការដំណើរការដោយ Android 13។

សម្រាប់កំពូលឈីបជំនាន់ថ្មី Snapdragon 8 Gen 2 គឺបានបំពាក់មកជាមួយ Prime-core CPU ជំនាន់ថ្មីស៊េរី Cortex-X3 Kryo ដែលមានល្បឿន 3.36GHz ខ្ពស់ជាងជំនាន់ 8+ Gen 1 ដែលមានល្បឿន 3.2GHz។ យ៉ាងណាមិញនៅមុនការបង្ហាញរបស់ Ice Universe ក៏មានប្រភពផ្សេងទៀតបានធ្វើការចែករំលែកពីសមត្ថភាពម៉ាស៊ីនរបស់ Galaxy S23 Ultra តាមរយះការធ្វើតេស្តនៅលើកម្មវិធី Geekbench 5 ដូចគ្នាផងដែរ ប៉ុន្តែកាលនោះ គឺទទួលបានពិន្ទុដល់ 1,530 នៅលើ Single-core CPU និង 4,779 ពិន្ទុ នៅលើ Multi-core CPU៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន