no-alternative title

Asus ប្រកាសចេញនូវ A3 Series All-In-One បំពាក់ Intel-12th Gen CPU មានតម្លៃ $670

ក្រុមហ៊ុន Asus ទើបតែបានប្រកាសចេញលក់ម៉ាស៊ីនកុំព្យូទ័រលើតុប្រភេទ All in-one Desktop PC ស៊េរី A3 Series នៅលើទីផ្សារប្រទេសឥណ្ឌា។ ម៉ាស៊ីនកុំព្យូទ័រលើតុស៊េរីថ្មីនេះស្ថិតនៅក្នុងស្រឡាយផលិតផលកុំព្យូទ័រ AIO PCs ដែលមានបំពាក់មកជាមួយកំលាំងម៉ាស៊ីនខ្លាំងស៊េរីថ្មីជំនាន់ទី 12 របស់ក្រុមហ៊ុន Intel។

All in-one Desktop PCs ស៊េរីថ្មីនេះមានលេខកូដកន្ទុយម៉ូដែលថា A3402 ដែលមានបំពាក់នូវបន្ទះអេក្រង់ទំហំ 23.8 អ៊ីញដែលត្រូវបានរចនាឡើងជាមួយប្រភេទNanoEdge Display និងគាំទ្របច្ចេកវិទ្យាចាក់ទឹកពណ៌កម្រិត 100% sRGB color gamut។ បន្ទះអេក្រង់របស់ Asus A3-A3402 មានផ្ទៃបង្ហាញចេញសរុប 88% ធៀបនឹងទំហំខ្លួនរបស់វា និងគាំទ្រកម្រិតបង្ហាញបានដល់ Full-HD។ Asus ក៏បានផ្តល់នូវជម្រើសម៉ូដែលបំពាក់អេក្រង់ថាច់ស្រ្គីនផងដែរ។ Asus A3-A3402 បំពាក់នូវអង្គគណនា Intel-12th Gen ស៊េរី Core i5 ដែលមានភ្ជាប់ដោយអង្គ្កក្រាហ្វិច Iris Xe iGPU ជាមួយទំហំរ៉េមធំដល់ 32GB និងថាសរឹងផ្ទុកទិន្នន័យទំហំ 512GB។ នៅលើម៉ាស៊ីន All in-one Desktop PC ស៊េរីថ្មីនេះ ក៏មានបំពាក់នូវប្រព័ន្ធ Stereo Speaker ចំនួនពីរគ្រាប់ដែលគាំទ្របច្ចេកវិទ្យាសំឡេង Dolby Vision ថែមទៀតផង។

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយគ្នានេះ Asus ក៏បានណែនាំបង្ហាញចេញម៉ូដែលថ្មីមួយទៀត គឺ A3202 ដែលមានបំពាក់អេក្រង់ទំហំ 21.45 អ៊ីញ ដែលមានផ្ទៃបង្ហាញចេញសរុប 88% screen-to-body ratio និងគាំទ្រកម្រិតបង្ហាញ Full-HD។ ម៉ូដែលនឹងក៏ស្រោបការពារដោយបច្ចេកវិទ្យាការពារចំណាំងពន្លឺ Anti-glare display ជាមួយបច្ចេកវិទ្យាចាក់ពណ៌ 100% sRGB ផងដែរ។ Asus A3-A3202 ក៏បំពាក់នូវអង្គគណនា Intel-12th core i5 ភ្ជាប់ដោយ Intel Iris Xe iGPU រួមជាមួយទំហំរ៉េម 8GB និងទំហំថាសរឹង 512GB។ ម៉ូដែលនេះ ក៏អាចបង្កើនទំហំរ៉េមបានដល់ 32GB ជាមួយរន្ធ SODIMM Slot ចំនួនពីរ។ A3202 ក៏មានភ្ជាប់មកជាមួយប្រព័ន្ធ Stereo Speaker ដែលគាំទ្របច្ចេកវិទ្យាសំឡេង Dolby Atmos ថែមទៀតផង។

សម្រាប់តម្លៃវិញ ចំពោះម៉ូដែល Asus A3202 មានតម្លៃខ្ទង់ប្រហែល $671 ចំនែកម៉ូដែល A3402 មានតម្លៃខ្ទង់ប្រហែល $806។ ទាំងពីរម៉ូដែល នឹងមានដាក់លក់នៅលើហាងទំនិញអនឡាញ Asus Online Store និងតាមរយះបណ្តាញចាយចាយបន្តក្នុងប្រទេសឥណ្ឌាដូចជា Flipkart, Amazon, និងបណ្តាញ e-commerce ជាច្រើនទៀត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន