no-alternative title

BYD នឹងចាប់ផ្តើមសង្វាក់ផលិតកម្មរថយន្តអគ្គិសនីប្រើបច្ចេកវិទ្យាថ្មថ្មី Sodium-ion ទ្រង់ទ្រាយធំនៅត្រីមាសទី 2 ក្នុងឆ្នាំ 2023

ក្រុមហ៊ុនផលិតរថយន្តដំណើរការដោយថាមពលអគ្គិសនីដែលកំពុងមានទីផ្សារស្ទុះខ្លាំងរបស់ប្រទេសចិន BYD ឬ Build Your Dreams បានសហការជាមួយក្រុមហ៊ុនផលិតថ្មអគ្គិសនី ឬអាគុយអគ្គិសនី CATL ប្រកាសចេញថ្មអគ្គិសនីថ្មីប្រភេទ Sodium-ion Battery ដែលក្រុមហ៊ុន BYD នឹងក្លាយជាក្រុមហ៊ុនដំបូងដែលនឹងនាំយកផលិតផលរថយន្តដែលបំពាក់អាគុយប្រើបច្ចេកវិទ្យាថ្មីនេះចូលទៅកាន់ទីផ្សារមុនគេ។ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីល្បីឈ្មោះរបស់ប្រទេសចិនមួយនេះបានប្រកាសពីគម្រោងក្នុងការផលិតរថយន្តដែលបំពាក់បច្ចេកវិទ្យាអាគុយអគ្គិសនីថ្មីនេះទ្រង់ទ្រាយធំចាប់ពីត្រីមាសទីពីរក្នុងឆ្នាំ 2023 ទៅ។

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសចិនបានរាយការណ៍ថា FinDreams-BYD បាននឹងកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ទៅលើគំរូអាគុយ Sodium-ion ហើយសម្រាប់សង្វាក់ផលិតកម្មអាគុយប្រភេទថ្មីនេះលក្ខណៈទ្រង់ទ្រាយធំនឹងចាប់ផ្តើមក្នុងរយះពេលប៉ុន្មានខែខាងមុខទៀតនេះ។ យោងតាមរបាយការណ៍ស្រដៀងគ្នានេះ បាននិយាយថា រថយន្តអគ្គិសនីរបស់ BYD ដំបូងដែលបំពាក់បច្ចេកវិទ្យាថ្ម Sodium-ion Battery Packs គឺមាននូវម៉ូដែលដូចជា Qin EV, Dolphin និងម៉ូដែលថ្មី Seagull ជាដើម។ ដែលរថយន្តទាំងបីម៉ូដែលនេះ គឺមានតម្លៃខ្ទង់ប្រហែល $13,980 នៅក្នុងទីផ្សារប្រទេសចិន។ BYD បានលក់រថយន្តអគ្គិសនីបានចំនួន 1.46 លានគ្រឿងនៅអំឡុងខែមករា ដល់ខែតុលា ក្នុងឆ្នាំ 2022 នេះ ដែលមានកំណើនក្នុងការលក់ប្រមាណ 37% នៅក្នុងការលក់រថយន្តអគ្គិសនីសរុបក្នុងប្រទេសចិន។

CATL គឺជាក្រុមហ៊ុនដំបូងគេដែលបានប្រកាសចេញបច្ចេកវិទ្យាអាគុយអគ្គិសនី Sodium-ion កាលពីដើមឆ្នាំ 2022។ ហើយ BYD ក៏បានប្រកាសចេញក្រុមហ៊ុននឹងប្រើបច្ចេកវិទ្យាអាគុយអគ្គិសនីថ្មីនេះដំបូងគេនៅលើរថយន្តរបស់ខ្លួន។ CATL បានបញ្ជាក់ថាបច្ចេកវិទ្យាអាគុយថ្មីនេះ គឺផ្តល់នូវថាមពលខ្លាំងដល់ 160Wh/Kg និងបានបញ្ជាក់ថា គឺជាបច្ចេកវិទ្យាអាគុយអគ្គិសនីដែលផ្តល់នូវថាមពលខ្លាំងក្លាបំផុតក្នុងលោកសម្រាប់បច្ចេកវិទ្យាអាគុយអគ្គិសនីថ្មីមួយនេះ។ ទោះជាយ៉ាងណាបច្ចេកវិទ្យាអាគុយ Sodium-ion battery នឹងមិនអាចជំនូសដំណែងអាគុយប្រើបច្ចេកវិទ្យា Lithium-ion Technology  បាននោះទេ ប៉ុន្តែ បច្ចេកវិទ្យាអាគុយថ្មីនេះនឹងចូលខ្លួនមកដោះស្រាយសម្រាប់ការផលិតរថយន្តអគ្គិសនីដែលមានតម្លៃធូរថ្លៃ ហើយ CATL រំពឹងថា Sodium-ion battery នឹងមានការប្រើប្រាស់ទូលំទូលាយសម្រាប់ក្រុមហ៊ុនផលិតរថយន្តក្នុងការផលិតរថយន្តអគ្គិសនីដែលមានតម្លៃធូរថ្លៃនាពេលអនាគត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន